ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​នគរបាល​ខណ្ឌ​កំបូល​ ចុះរដ្ឋបាល​ត្រួតពិនិត្យ​ទីតាំងស្មុគស្មាញ​នៅ​តាមផ្ទះ​-បន្ទប់​ជួល​ដេីម្បី​គ្រប់គ្រង​សភាព​ការណ៍​

ចែករំលែក៖

ភ្នំពេញ​៖​ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក​ ហុង​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌកំបូល​ នៅថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០២៣នេះ បានចាត់ឱ្យលោក​វរសេនីយ៍ត្រី​ សុខ​ ពិសិដ្ឋ​ អធិការរង​ ដឹកនាំនាយប៉ុស្តិ៍​ នាយរងប៉ុស្តិ៍​ ផ្នែកព្រហ្មទណ្ឌ​ ផ្នែកប្រឆាំងគ្រឿងញៀន​ និងមន្ត្រីក្រោមឱវាទ​ និងមានការចូលរួមពី​ ក្រុមប្រឹក្សា​សង្កាត់​ និងប្រជាការពារ​ ដេីម្បីចុះរដ្ឋបាល​ ត្រួតពិនិត្យ​ ទីតាំងស្មុគស្មាញ​ នៅ​ផ្ទះជួល​ ភូមិតាសេក​ សង្កាត់កំបូល​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះ​ ជាលទ្ធផលត្រួតពិនិត្យបានចំនួន ០១ខ្នងផ្ទះ ១៦បន្ទប់ជួល បានជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋចំនួន ៤៤នាក់ ស្រី ២៦នាក់​ អាយុ១៨ឡេីង​ ៣៣នាក់​ ស្រី១៧នាក់។ 

គួរជម្រាបដែរថា​ ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសាវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) នៅក្នុងនោះអធិការដ្ឋាននគរបាលខណ្ឌចំនួន០៣ (អធិការដ្ឋាននគរបាលខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌឫស្សីកែវ) កាលពីថ្ងៃទី២៨ ខែកញ្ញាម្សិលមិញនេះ​ បានផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ចំនួន៦៣នាក់ផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖