ខេត្តឧត្តរមានជ័យ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហកាជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានកំណត់អត្តសញ្ញាណជនជាតិពីលីពីន រកឃើញរងគ្រោះនៃអំពើជួញដូរមនុស្ស (ដកហូតលិខិតឆ្លងដែន បង្ខំឱ្យឆបោកតាមអន និងកេងប្រវ័ញ្ចពលកម្ម) នៅអូរស្មាច់រីស៊ត ខេត្តឧត្តមានជ័យ ចំនួន២៧នាក់ ហើយត្រូវបានជនសង្ស័យដឹកជញ្ជូនចេញពីអូស្មាច់នាំទៅធ្វើការបន្តនៅខេត្តកោះកុង។
ជាក់ស្ដែងកម្លាំងជំនាញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានរកឃើញជនសង្ស័យជនជាតិចិន ០៣នាក់ និងជនជាតិម៉ាឡេស៊ី ០១នាក់ ជាអ្នកចាត់ចែង នាំឲ្យថៅកែជនជាតិចិនឈ្មោះ GU YI នៅខេត្តកោះកុង (ក្នុងបរិវេណក្រុមហ៊ុន KK ព្រំដែនចាំយាម) ដើម្បីឲ្យធ្វើការផ្សព្វផ្សាយអូសទាញវិនិយោគកាក់គ្រីបតូ។ ជនសង្ស័យបានដកហូតលិខិតឆ្លងដែន និងទូរស័ព្ទរបស់ជនរងគ្រោះទាំងអស់។
បន្ទាប់មកនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសម្របសម្រួលជាមួយមន្ត្រីសង្គមប្រគល់ទទួលជនរងគ្រោះ២៧នាក់ ដើម្បីផ្តល់សេវាសង្គម សេវាផ្លូវច្បាប់ និងនីតិវិធីផ្សេងៗទៀតតាមការចាំបាច់។
ដោយឡែក ជនសង្ស័យខាងលើ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម កំពុងចាត់ការបន្តនីតិវិធី៕
ដោយ៖សហការី