ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារ Sergio Ramos រកគ្រាប់បាល់ចូលទីខ្លួនឯង ធ្វើឲ្យឱកាស Barcelona ឡើងកំពូលតារាង

ចែករំលែក៖

កីឡាករ Sergio Ramos របស់ក្រុមភ្ញៀវ Sevilla បានស៊ុតបាល់បញ្ចូលទីខ្លួនឯងដើម្បីផ្តល់ឱ្យគូប្រជែងចាស់របស់គាត់គឺក្រុម Barcelona ឡើងឈរកំពូលតារាងបណ្តោះអាសន្ននៅ La Liga ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ កញ្ញានេះ ក្នុងលទ្ធផល១ទល់០។

វីរបុរសក្លិប Real Madrid កីឡាករ Ramos ដែលត្រឡប់មកអេស្ប៉ាញវិញជាមួយក្រុម Sevilla បន្ទាប់ពីចំណាយពេល២ឆ្នាំនៅ Paris St-Germain កំពុងលេងកំណត់ត្រានៅ La Liga លើកទី៣៤ជាមួយគូប្រជែងរបស់គាត់គឺ Barcelona។ ​កីឡាករ​វ័យ៣៧ឆ្នាំរូបនេះ​បាន​ព្យាយាមរារាំងការស៊ុត​នៅ​ពេល​ដែល​គាត់​បានប្រជែងការ​តែត​បាល់​បញ្ចូល​ទី​របស់ Lamine Yamal ធ្វើឲ្យភ្លាត់ស្នៀតលូកជើងប៉ះបាល់ចូល​ទីខ្លួនឯងដោយបាល់ផុតដៃ​អ្នក​ចាំទី​របស់​គាត់តែម្តង។

Barcelona ជិតនឹងទទួលបានជ័យជំនះទៅហើយ ដោយខ្សែប្រយុទ្ធ Joao Felix មានឱកាសមួយបានទាត់បាល់ចំគោលដៅ ប៉ុន្តែបាល់បានប៉ះរបាទីខាងលើខ្ទាតចេញក្នុងការប្រកួតនៅតង់ទី១។ Barcelona បានបាត់បង់ Raphinha ដោយសាររបួសសរសៃពួរក្នុងតង់ទី១ ក្នុងការប្រកួតទទួលបានលទ្ធផលនេះ នាំឱ្យពួកគេឈរនៅលើកំពូលតារាង La Liga ពីលើក្រុមGirona។ ចំណែកក្រុមភ្ញៀវ Sevilla មិនមានអ្នកតំណាងណាមួយនៅក្នុងការគ្រប់គ្រងបាល់ចូលក្នុងប្រអប់ទីក្រុមម្ចាស់ផ្ទះ Barcelona នោះទេ។

ក្លិប Barcelona ប្រឈមមុខនឹងការចោទប្រកាន់ជុំវិញការបង់ប្រាក់ទៅឱ្យលោក Jose Maria Enriquez Negreira អតីតអនុប្រធានគណៈកម្មាធិការអាជ្ញាកណ្តាល ដើម្បីជាថ្នូរនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។UEFA ក៏កំពុងស៊ើបអង្កេតលើបញ្ហានេះដែរ ខណៈដែលមន្ត្រី​ស៊ីវិល​អេស្ប៉ាញ​បាន​ឆែកឆេរ​ទីស្នាក់ការ​របស់​គណៈកម្មាធិការ​អាជ្ញាកណ្តាល​បច្ចេកទេស​អេស្ប៉ាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍កន្លងទៅ។

សេចក្តីថ្លែងការណ៍របស់ក្លិប Sevilla បានសរសេរថា “យើងសម្តែងការខឹងសម្បារ និងថ្កោលទោសទាំងស្រុងចំពោះសកម្មភាពដែលធ្វើឡើងដោយអតីតមន្ត្រីរបស់ក្លិប FC Barcelona ដែលត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងលោក Negreira ដែលជាសកម្មភាពដែលត្រូវបានចោទប្រកាន់ថា ជាឧក្រិដ្ឋកម្មដោយតុលាការនៃការណែនាំរបស់ Barcelona ដូចដែលមានចែងនៅក្នុង ដីកា​របស់​តុលាការ​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ”។

ក្លិប Barcelona ដែលជាអ្នកបដិសេធចំពោះកំហុសណាមួយ បានចេញសេចក្តីថ្លែងការណ៍ជាការឆ្លើយតបដោយអះអាងថា សកម្មភាពរបស់ Sevilla គឺជាការវាយប្រហារប្រឆាំងនឹងស្ថាប័ន Catalan និងជាបទល្មើសដែលមិនអាចទទួលយកបាន ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters)


ចែករំលែក៖