ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការកែសម្រួលសមាសភាពក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម សម្រាប់អាណត្តិទី១

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាល សម្រេច : មាត្រា..ត្រូវបានកែសម្រួលសមាសភាព ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃមូលនិធិជាតិជំនួយសង្គម សម្រាប់អាណត្តិទី១ ដូចមានរាយនាមខាងក្រោម ៖

១- ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធានក្រុមប្រឹក្សាភិបាល ជំនួស ឯកឧត្តម សំហេង បុរស។

២- ឯកឧត្តម ស៊ឹម សុធន អគ្គនាយកមូលនិធិជាតិជំនួយសង្គមជាសមាជិកជំនួសឯកឧត្តម ឈួរ សុបញ្ញា ។

មាត្រា ២…រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណះរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅឋ៕

ដោយ ៖ សហការី


ចែករំលែក៖