ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចយកម៉ូតូមិត្តភក្តិ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនយកទៅសាកសួរនិងចាត់ការតាមនីតិវិធីក្រោយពីលួចម៉ូតូមិត្តភក្តិរបស់ខ្លួន។ 

    ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០២៣​ នៅផ្លូវបេតុងក្នុងភូមិ​ថ្មគោលទី១​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

    ជនសង្ស័យឈ្មោះ ឈុន​ វណ្ណ​ ភេទប្រុស អាយុ៤៤ឆ្នាំ​  មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

   ចំណែកជនរងគ្រោះឈ្មោះ យឹម​ រ៉ូល​ ភេទប្រុស អាយុ២៧ឆ្នាំ​ មុខរបរសន្តិសុខ​ ស្នាក់នៅភូមិដំណាក់ត្រយឹង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

ម៉ូតូដែលជនសង្ស័យលួចយកទៅនោះម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២៣​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1KG- 8690។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា​ កាលពីវេលាម៉ោង៧និង២០នាទីព្រឹក​ ថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០២៣​ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះរបស់ខ្លួនទៅអង្គុយលេងផ្ទះជនសង្ស័យដែលជាមិត្តភក្តិនឹងគ្នា។ ពេលអង្គុយលេងបានមួយសន្ទុះក៏នាំគ្នាជិះម៉ូតូឌុបគ្នាមកអង្គុយលេងនៅដីវាលនៅភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​។ ពេលទៅដល់ជនរងគ្រោះបានទុកម៉ូតូហេីយអង្គុយលេងនៅលេីដីភ្លេចខ្លួនស្រាប់តែជនសង្ស័យលួចយកម៉ូតូជិះគេចខ្លួនបាត់ទៅ។ បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២​ ដេីម្បីសុំកិច្ចអន្តរាគមន៍​។         ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះហេីយ សមត្ថកិច្ចជំនាញក៏ធ្វេីការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាននៅភូមិថ្មគោល១​ សង្កាត់ចោមចៅទី២​  កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០២៣​ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖