ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារបន្តចុះពិនិត្យនិងជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ក្នុងស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ដែលរួមមានសង្កាត់លលកសនិងសង្កាត់រលាប។
លោកខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបញ្ចាក់ប្រាប់ថាស្ថានភាពទឹកនៅព្រឹកថ្ងៃនេះហាក់នៅនឹង ឬអាចឡើងបន្ថែមទៀតប្រសិនមានភ្លៀងធ្លាក់ ហើយកំពុងហូរហៀរចេញពីស្ទឹងពោធិ៍សាត់ បាចសាចទៅតាមផ្លូវថ្នល់និងភូមិដ្ឋានរបស់ប្រជាពលរដ្ឋ។
សូមបងប្អូនមេត្តាបន្តការប្រុងប្រយ័ត្នទាំងអស់គ្នា និងថែរក្សាសុខភាព តាមរយៈ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត៕
ដោយ៖ ស សម