ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង​ ៖ រដ្ឋបាលស្រុកសាមគ្គីមានជ័យ នៃខេត្តកំពង់ឆ្នាំង​ សហការណ៍ជាមួយក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសៅរិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ​ បានរៀបចំពិធីបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម គង់ វិចិត្រ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅវិទ្យាល័យមិត្តភាពខ្មែរជប៉ុន ស្រុកសាមគ្គីមានជ័យ ។

​     នៅក្នុងពិធីបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក​ ក៏មានវត្តមានជាកិត្តិយសពីសំណាក់ ឯកឧត្តម ប្រតិភូអមដំណើរ លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក អភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក លោកប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំងបីប្រភេទ  លោក លោកស្រីមេឃុំ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស វត្តមានចូលរួមសរុបចំនួន១,៧៨៣នាក់។

​    ក្នុងនោះផងដែរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានប្តេជ្ញារួមគ្នាបង្ហាញពាក្យស្លោកបរិស្ថាន និងស្រែកពាក្យស្លោកព្រមគ្នា៖

1. យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា!

2. ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!

3. យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា!

4. លាហើយ ថង់ប្លាស្ទិក​ ៕​

ដោយ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖