ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានិត អញ្ជើញក្នុងកិច្ចប្រជុំបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាអនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម បានអញ្ជើញ ក្នុហកិច្ចប្រជុំបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ។

លោក ហ៊ុន ម៉ានិត មានប្រសាសន៍ថា ៖ កត្តាសាមគ្គីភាព និងកិច្ចសហការរបស់ក្រុមការងារទាំងអស់ ជាមួយមន្ត្រីនៅមូលដ្ឋាន បានជំរុញឱ្យបងប្អូន ពូមីងអ៊ុំ ទាំងអស់មានឆន្ទៈ មានទឹកចិត្ត បម្រើប្រជាជន រួមគ្នាដោះស្រាយបញ្ហា និងឆ្លើយតបបានទាន់ពេលវេលាជូនប្រជាជន។  

លោកបន្តថា ៖ នេះជាជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកស្ទឹងត្រង់ ដែលអង្គការចាត់តាំងគណបក្សនៅមូលដ្ឋាន និងក្រុមការងារគណបក្សទាំងអស់ ប្រកបដោយសារឆន្ទៈ និងទឹកចិត្ត បានលះបង់បូជាគ្រប់បែបយ៉ាង ដើមប្រយោជន៍ប្រជាជន និងការអភិវឌ្ឍនៅមូលដ្ឋាន។

លោកបញ្ជាក់ថា ៖ យើងត្រូវហ៊ានទទួលស្គាល់នូវអ្វីជាចំណុចខ្វះខាត និងកែលម្អ ដើម្បីភាពរីកចម្រើននៅមូលដ្ឋាន ហើយក្រុមការងារទាំងអស់ ក៏ដូចអង្គការចាត់តាំងគណបក្សគ្រប់ជាន់ថ្នាក់ ហើយសូមបន្តចុះសួរសុខទុក្ខ បម្រើប្រជាពលរដ្ឋ ឱ្យកាន់តែសកម្មបន្ថែមទៀត រួមគ្នាការពារសុខសន្តិភាព ចូលរួមធានាភូមិឃុំមានសុវត្ថិភាព បន្តទប់ស្កាត់បាតុភាពអសកម្ម កសាងជំនឿទុកចិត្តពីប្រជាជន។ 

លោក ហ៊ុន ម៉ានិត ក៏សូមថ្លែងអំណរគុណ និងកោតសរសើរ ដល់បងប្អូន អ៊ុំពូមីង ទាំងអស់ ចំពោះទឹកចិត្ត ការអត់ធ្មត់ខ្ពស់ និងលះបង់ ដើម្បីផលប្រយោជន៍ជាតិមាតុភូមិ និងពាំនាំជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា៕

ដោយ ៖ សហការី


ចែករំលែក៖