ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីប្រេីដាវកាប់យុវជនម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យប្រុសស្រីចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំពាក់ព័ន្ធករណីប្រេីដាវកែឆ្នៃកាប់ទៅលេីយុវជនមួយក្រុមបណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់។ 

ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលា​ម៉ោង​១៦និង៣០នាទី​ល្ងាច​ នៅ​ថ្ងៃទី​ ២៩​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៣​ស្ថិត​នៅ​ភូមិ​អង្គ​  សង្កាត់​ចោមចៅ​ទី​៣​  ខណ្ឌ​ពោធិ៍​សែនជ័យ​។ 

    ជនសង្ស័យទាំង៣នាក់មាន ៖

ទី១ឈ្មោះ ហួត​ ម៉េងហុង​ ភេទប្រុសអាយុ១៨ឆ្នាំ​ មុខរបរជាសិស្ស​ ស្នាក់នៅភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

ទី២ឈ្មោះ នៅ​ សីហា​ ភេទប្រុសអាយុ១៥ឆ្នាំ​ មុខរបរជាសិស្ស​ ស្នាក់នៅភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។

ទី៣ឈ្មោះ យ៉ូប៉ុន​ ច័ន្ទសុធីប​ ភេទស្រីអាយុ១៥ឆ្នាំ​ មុខរបរជាសិស្ស​ ស្នាក់នៅភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

ចំណែកជនរងគ្រោះឈ្មោះ សុខេន​ សៀកម៉ីង​ ភេទប្រុសអាយុ១៧ឆ្នាំ​ មុខរបរសិស្ស​ ស្នាក់នៅភូមិត្នាតពង​ សង្កាត់បឹងធំ​ ខណ្ឌកំបូល។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​កាល​ពី​ថ្ងៃ​ទី​​ ២៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៣ វេលា​ម៉ោង​ ១៤និង៣០នាទី​រសៀល​ស្ថិត​នៅ​ភូមិ​អង្គ​សង្កាត់​ចោមចៅ​ទី​៣ខណ្ឌ​ពោធិ៍​សែនជ័យ​ ជនរងគ្រោះមានគ្នា១៥នាក់​ ចេញពីខណ្ឌកំបូលមករកគ្នីគ្នាម្ខាងទៀតដែលទាក់ទងជាមួយប្អូនស្រីខ្លួនដេីម្បីនិយាយគ្នាបញ្ចប់រឿងជំលោះគ្នានៅក្នុងសាលារៀនកំបូល។

លុះមកដល់ចំណុចកេីតហេតុភូមិ​អង្គ​សង្កាត់​ចោមចៅ​ទី​៣ខណ្ឌ​ពោធិ៍​សែនជ័យ​ស្រាប់ងែមានជនសង្ស័យមួយក្រុមមានគ្នាប្រហែល៩នាក់ប្រដាប់ដោយដាវកែឆ្នៃ២ដេីមកាំបិតប៉័ងតោ១ដេីមមកកាប់ប្រហាលេីជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់​ រួចនាំគ្នាជិះម៉ូតូគេចខ្លួនអស់។ 

យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា​ ក្រោយ​ពី​​មាន​ករណី​ជន​សង្ស័យ​មួយ​ក្រុម​កាប់​ជនរងគ្រោះ​បណ្ដាល​ឱ្យរង​របួសកាល​ពី​ថ្ងៃ​ទី​​ ២៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៣ វេលា​ម៉ោង​ ១៤និង៣០នាទី​រសៀល​ស្ថិត​នៅ​ភូមិ​អង្គ​សង្កាត់​ចោមចៅ​ទី​៣ខណ្ឌ​ពោធិ៍​សែនជ័យ​ លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ ទោ​ ជួន​ ណារិន្ទ​ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​កង​កម្លាំង​នគរបាល​​ផ្នែក​សហការ​ជាមួយ​ប៉ុស្តិ៍​ចុះ​តាម​ដាន​ស្រាវជ្រាវ​ស្វែង​រក​ជន​សង្ស័យ​យក​មក​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ទៅ​តាម​ច្បាប់​។ លុះនៅ​ថ្ងៃទី​ ២៩​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៣​ វេលា​ម៉ោង​១៦និង៣០នាទី​ល្ងាច​ ស្ថិត​នៅ​ភូមិ​អង្គ​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​៣នាក់​ ដែល​​(កាប់​នឹង​ដាវ​កែ​ឆ្នៃ​) បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រងរបួស​ត្រូវកដៃខាងឆ្វេង​និងស្មាខាងក្រោយ​ផ្នែកខាងឆ្វេង​។ 

  បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌ​កំពុង​សាក​សួរ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖