ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារជំនន់ទឹកភ្លៀង សូមមើល រូបភាពខ្លះៗពេលទឹកលិចនៅក្នុងខេត្តពោធិសាត់ វេលាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នេះ !

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ជំនន់ទឹកភ្លៀង បង្កឱ្យជន់លិចតំបន់មួយចំនួនក្នុងខេត្តពោធិ៍សាត់។ បើតាមរបាយការណ៍បានឱ្យដឹងថា ការជន់លិចនេះបង្កឱ្យប៉ះពាល់ចំនួន៤ ក្រុង/ស្រុក រួមមាន៖ ស្រុកវាលវែង ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង, ប៉ះពាល់ដល់ឃុំ/សង្កាត់ ចំនួន២១ និង៦៩ភូមិ។ 

របាយការណ៍បន្ថែមថា ផលប៉ះពាល់បឋមរួមមាន៖ ប្រជាពលរដ្ឋចំនួន ៣,៤១០គ្រួសារ ស្មើនឹង២,៧៨៥ខ្នងផ្ទះ, ជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព ៥៩៨នាក់, ខូចខាតផ្លូវចំនួន៨ខ្សែ, លូចំនួន ៦កន្លែង, បាក់ច្រាំង ៦កន្លែង, ទំនប់បង្ហៀរទឹក ១កន្លែង, ខូចខាតដំណាំស្រូវចំនួន ៥៤៤.២ហិកតា, ដំណាំរួមផ្សំ និងសាវប្បកម្ម ចំនួន ២៣ហិកតា (បន្លែ,ល្ហុង), ដំណាំឧស្សាហកម្ម ចំនួន ៥៧៤.៥ហិកតា(ដំឡូងមី, ពោតក្រហម, សណ្តែកបាយ), ដំណាំឈើហូបផ្លែ ចំនួន៥៤៨ហិកតា(ក្រូចពោធិ៍សាត់, ធូរ៉េន, សាម៉ាវ, តាង៉ែន និងចេក), ជម្លៀសសត្វគោក្របីចំនួន ៤៦ក្បាល (ងាប់២ក្បាល) និងខូចខាតសម្ភារៈ មួយចំនួន។ 

កាលពីម្សិលមុិញ អង្គភាព មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា : ស្ថានភាពទឹកសម្រាប់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ២ រសៀល 

១.កំពស់ទឹកសឹ្ទង,ទន្លេៈ

   -សឹ្ទងពោធិ៍សាត់ៈ 5.62 ម (កំ.ប្រយ័តៈ 5.00ម)

ទឹកបានឡើង(+0.09ម)

   -សឹ្ទងក្រវាញៈ 6.00 ម(-0.33m) បានស្រក 0.33ម

   -សឹ្ទងវាលវែងៈ       2.00 ម

   -ទន្លេកំ.លួងៈ         5.99 ម 

២.សូមបញ្ជាក់ៈ

ស្ថានភាពទឹកហក់ឡើងនៅក្រុងពោធិសាត់និងនៅស្រុកកណ្តៀង និងដាច់ផ្លូវ១កន្លែងនៅឃុំវាលផ្នែកខាងឆ្វេងខាងក្រោមក្រុងពោធិសាត់។

ទឹកកំពុងបែកវាលលើឃុំសង្កាត់ចំនួន៧។

ស្ថានភាពទឹកនឹងស្រកវិញក្នុងរយៈពេល១យប់ទៀត បើគ្មានភ្លៀងបន្តធ្លាក់នៅផ្នែកខាងលើគឺ ស្រុកវាលវែង និងស្រុកភ្នំក្រវាញ ៕

ដោយ ៖ សហការី


ចែករំលែក៖