ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Flamengo សម្រេចចែកផ្លូវជាមួយអ្នកចាត់ការទូទៅលោកSampaoli

ចែករំលែក៖

ក្លិបនៅលីកកំពូលប្រេស៊ីលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា Flamengo បានចែកផ្លូវជាមួយអ្នកចាត់ការទូទៅលោក Jorge Sampaoli ហើយ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ៦៣ឆ្នាំរូបនេះបានចូលកាន់តំណែងកាលពីខែមេសា ជិតមួយខែបន្ទាប់ពីគាត់ត្រូវបានក្លិប Sevilla បណ្តេញចេញពី La Liga។

គាត់បានចុះកិច្ចសន្យារហូតដល់ខែធ្នូ ឆ្នាំ២០២៤ ជាមួយ Flamengo ដែលបានដឹកនាំឈ្នះត្រឹម៧ប្រកួតបន្ទាប់ពី២៤ប្រកួតក្នុងក្របខ័ណ្ឌកំពូលរបស់ប្រេស៊ីល។ ក្រុម Flamengo បានបរាជ័យក្នុងការការពារពាន Brazilian Cup របស់ពួកគេ បន្ទាប់ពីចាញ់ Sao Paulo នៅវគ្គផ្តាច់ព្រ័ត្រ។

ក្លិប Flamengo បានប្រកាសនៅលើវេទិកាបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter ថា “យើងអាចបញ្ជាក់បានថា លោក Jorge Sampaoli នឹងលែងធ្វើជាគ្រូបង្វឹករបស់ក្លិបទៀតហើយ”។ ការប្រកួតបន្ទាប់ក្រុម Flamengo ត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមBahia នៅថ្ងៃសៅរ៍នេះនៅលីកកំពូលប្រេស៊ីល Serie A ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖