ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតសម្ភារៈកាច់សោ.កម៉ូតូមួយឈុត

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យត្រូវបានសមត្ថកិច្ចល្បាតឃេីញឆែកឆេរកឃេីញសម្ភារៈកាច់សោ.កម៉ូតូមួយឈុតទេីបឃាត់ខ្លួនយកទៅសួរនាំនិងចាក់ការតាមនីតិវិធី​។ 

ការឃាត់ខ្លួននេះបានធ្វេីឡេីងនៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០២៣​ នៅផ្លូវបេតុងភូមិ​ថ្មគោលទី១​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

ជនសង្ស័យឈ្មោះ ពៅ​ រ៉ាវិន​ ភេទប្រុសអាយុ៣០ឆ្នាំ​ ស្នាក់នៅភូមិ​ថ្មគោលទី១​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុកម្លាំងបានចុះល្បាតក្នុងមូលដ្ឋានតំបន់ស្មុកស្មាញក៏ឃេីញជនសង្ស័យម្នាក់កំពុងដេីរថ្មេីជេីងក៏ហៅឈប់ឆែកឆេរលេីដងខ្លួនស្រាប់តែប្រទះឃេីញសម្ភារៈកាច់សោ.កម៉ូតូមួយឈុតទេីបឃាត់ខ្លួនតែម្តង។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖