ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងតាមការណែនាំពីលោកឧត្តមសេនីយ៍ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌប្ញស្សីកែវ ដឹកនាំអនុវត្តដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានដាក់កម្លាំងចុះការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមវត្តអារាម ក្នុងពេលពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២៣។
លោកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា នៅក្នុងខណ្ឌឫស្សីកែវមានវត្តចំនួន៥ ហើយកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលអញ្ជើញមកធ្វើបុណ្យតាមវត្តអារាម ប្រើប្រាស់កម្លាំងការពារសរុប ២៥នាក់ ដោយក្នុងមួយវត្តប្រើប្រាស់កម្លាំង ០៥នាក់ និងសហការជាមួយកម្លាំងប្រជាការពារសង្កាត់ រួមមានវត្ត៖
-វត្តទួលសុវណ្ណរាម ក្នុងសង្កាត់ទួលសង្កែទី១
-វត្តញាណរង្សី ក្នុងសង្កាត់ទួលសង្កែទី១
-វត្តកោះពោធិ៍វង្ស ក្នុងសង្កាត់ទួលសង្កែទី២
-វត្តឧត្តរ៉ាវត្តី ក្នុងសង្កាត់ឫស្សីកែវ
-វត្តទួលសន្តិវ័ន្ត ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ។
តាមទីវត្តអារាមទាំង ០៥វត្ត ក្នុងខណ្ឌឫស្សីកែវ មានប្រជាពលរដ្ឋអញ្ជើញមកធ្វើបុណ្យជាបន្តបន្ទាប់ ដោយពុំមានការកកស្ទះ និងមានសភាពការណ៍សន្តិសុខ សុវត្ថិភាពល្អ ៕
ដោយ៖ ជីណា