ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)វះកាត់ឫសដូងបាត និងដំបៅក្រសាលគូទរុំារ៉ៃជាយូរឆ្នាំប្រកបដោយជោគជ័យ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)វះកាត់ឫសដូងបាត និងដំបៅក្រសាលគូទរុំារ៉ៃជាយូរឆ្នាំប្រកបដោយជោគជ័យនេះបើយោងទៅតាមការបង្ហោះជាផ្លូវការនៅលើផេករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែតដោយបានសរសេររៀបរាប់ថា អ៊ំប្រុស ដួង រស្មី អាយុ ៥៧ឆ្នាំ រស់នៅឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានជំងឺឫសដូងបាត និងដំបៅក្រសាលគូទរុំារ៉ៃជាយូរឆ្នាំមក ហើយពុំមានលទ្ធភាពព្យាបាលដោយសារជីវភាពខ្វះខាត។

ដោយក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) រៀបចំព្យាបាលជូន នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ ក្រោយទទួលការវះកាត់ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយជោគជ័យរួចមក ស្ថានភាពជំងឺរបស់អ៊ំប្រុសបានធូរស្រាលច្រើន  និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញហើយ។រាល់ការចំណាយលើការព្យាបាល វះកាត់ ស្នាក់នៅ និងហូបចុក  ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ៕

ដោយ៖ ស សម


ចែករំលែក៖