ព័ត៌មានទាន់ហេតុការណ៍៖

សូមបើកបរកុំពិសារគ្រឿងស្រវឹង​ និងគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្ស​ ៤នាក់ស្លាប់​និង​៦នាក់រងរបួស​ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ  បានឱ្យដឹងថា​ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោកទូទាំងប្រទេសនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្ស ស្លាប់០៤នាក់(ស្រី២នាក់) និងរបួសធ្ងន់ស្រាល៦នាក់។

របាយការណ៍ដដែល​ បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សរបួសធ្ងន់ ៤នាក់ និងរបួសស្រាល ០២នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៦លើក មាន ៖ កត្តាល្បឿន ០២លើក, មិនគោរពសិទ្ធិ ១នាក់, មិនប្រកាន់ស្តាំ២នាក់។ 

គួរជម្រាបដែរថា​ ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី២៩ ខែកញ្ញាម្សិលមិញនេះ​ បណ្តាលឱ្យមនុស្ស ស្លាប់០៤នាក់(ស្រី០នាក់) និងរបួសធ្ងន់ស្រាល១២នាក់។

ក្នុង​ករណី​គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សរបួសធ្ងន់ ១០នាក់ និងរបួសស្រាល ០២នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន១២លើក មាន ៖ កត្តាល្បឿន ០៣លើក, ប្រជែងគ្រោះថ្នាក់ ០១លើក, បត់/គ្រោះថ្នាក់ ០៣លើក,កត្តាផ្លូវ ០១លើក (ស្លាប់ ០១នាក់), កត្តាយាន០១លើក (ស្លាប់ ០១នាក់), មិនគោរពសិទ្ឋិ ០៣លើក (ស្លាប់ ០២នាក់), មិនពាក់មួក០៦នាក់។ 

ជាមួយគ្នានោះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរ​ ដេីម្បី​ការពារ​ជីវិត​របស់​លោក​អ្នក​និងក្រុមគ្រួសារ​៕

ដោយ​៖សហការី​


ចែករំលែក៖