សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយមើលឃើញការធ្លាក់ភ្លៀង ភាគច្រើនក្នុងកម្រិតនឹងនរធម្មតា ប្រមាណជា១សប្តាហ៍ ទីក្រុងញូវយ៉ក (New York City) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានទទួលរងភ្លៀងធ្លាក់ក្នុងកម្រិតខ្លាំងក្លាមួយ ដែលជាហេតុនាំឱ្យប៉ះពាល់ដល់សេវារថភ្លើងក្រោមដី ជន់លិចកន្លែងស្នាក់ និងប្រែក្លាយផ្លូវថ្នល់មួយចំនួន ឱ្យទៅដូចជាកូនទន្លេ។
ទឹកភ្លៀងក្នុងកម្រិតលើសពី២០សង់ទីម៉ែត្រ បានធ្លាក់ទៅលើផ្នែកមួយចំនួន នៃទីក្រុងដែលមានមនុស្សរស់នៅច្រើនបំផុតរបស់អាមេរិកមួយនេះ។ អភិបាលរដ្ឋ New York លោកស្រី ខេធី ហូគុល (Kathy Hochul) បានព្រមានពីស្ថានភាពទឹកជំនន់ដែលអាចគំរាមកំហែងដល់អាយុជីវិត ហើយបានប្រកាសដាក់ទីក្រុង New York, កោះ Long Island ព្រមទាំងតំបន់ Hudson Valley ឱ្យស្ថិតនៅក្រោមស្ថានភាពនៃគ្រាអាសន្ន ខណៈកងកម្លាំងឆ្មាំជាតិមួយចំនួន ក៏ត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់ប្រតិបត្តិការឆ្លើយតប ផងដែរ។
ខែកញ្ញា ឆ្នាំ២០២៣នេះ ត្រូវបានចាត់ទុកជាខែកញ្ញាដែលមានធ្លាក់ភ្លៀងធ្លាក់ខ្លាំងបំផុត សម្រាប់ទីក្រុង New York ពោលគឺទឹកភ្លៀងរហូតដល់ជិត៣៥សង់ទីម៉ែត្រ បានធ្លាក់ក្នុងខែនេះ។ ដោយឡែក ទឹកភ្លៀងច្រើនបំផុតក្នុងកំណត់ត្រា ដែលបានធ្លាក់លើទីក្រុង New York ក្នុងខែកញ្ញា គឺកាលពីឆ្នាំ១៨៨២។ យោងតាមក្រុមអ្នកវិទ្យាសាស្រ្តផ្នែកអាកាសធាតុ បញ្ហាកើនឡើងកម្តៅភពផែន ឬការប្រែប្រួលអាកាសធាតុ បាននិងកំពុងបង្កើតលំអានអាកាសធាតុ ដែលកាន់តែអាក្រក់ទៅៗ សឹងតែនៅពាសពេញពិភពលោក៕ ដោយ៖ ធីរីណា
រូបថត៖ Reuters