ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះថា ចំនួនគោលដៅសរុប ៦៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧០៧គ្រឿង រថយន្តធំ ៥គ្រឿង រថយន្តតូច ១៤៤គ្រឿង និងម៉ូតូ ៥៥៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥៩៣គ្រឿង រថយន្តធំ ៥គ្រឿង រថយន្តតូច ១១៣គ្រឿង និងម៉ូតូចំនួន ៤៧៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
គួរជម្រាបជូនថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៩ ខែកញ្ញា រកឃើញយានយន្តល្មើសចំនួន ៤០៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។ ក្នុងនោះចំនួនគោលដៅសរុប ៨៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៦៨គ្រឿង រថយន្តធំ ២គ្រឿង រថយន្តតូច ៣២គ្រឿង និងម៉ូតូ ៤៣៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤០៨គ្រឿង រថយន្តធំ ២គ្រឿង រថយន្តតូច ៣២គ្រឿង និងម៉ូតូចំនួន ៣៧៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ សហការី