ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងពិសេស 911 បានចុះអន្តរាគមន៍រុករកសពយុវជនដឹកជញ្ជូន nham24 លោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញាឆ្នាំ ២០២៣ កម្លាំងពិសេស 911 បានចុះអន្តរាគមន៍រាវរកសពយុវជនដឹកជញ្ជូនNham 24 ម៉ោងដែលលោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាកាលវេលាម៉ោង ០៧និង២៥នាទីព្រឹក នាថ្ងៃទិ ២៩ ខែកញ្ញា ឆ្នាំ ២០២៣ ស្ថិតត្រង់ចំណុចស្ពានមិត្តភាពកម្ពុជា ជប៉ុន ជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សូមបញ្ជាក់ផងដែរថា យុវជនដែលលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាត្រូវបានប្រជាពលរដ្ឋប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ០៧:២៥នាទីព្រឹកថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២៣និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅនឹងកន្លែងកើតហេតុ។

មន្ត្រីនគរបាលមូលដ្ឋានបានបញ្ជក់ឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សុខ វិសាល ភេទប្រុស ភស្តុតាងបន្សល់នៅកន្លែងកើតហេតុរួមមាន ម៉ូតូស៊ុយស៊ូគី និច ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GS-1987ធុងដឹកអីវ៉ាន់អនឡាញនៅជាប់លើម៉ូតូ ពណ៌ខៀវស្រាល និមិត្តសញ្ញាសម្គាល់ (Nham 24) និងស្បែកជើងមួយគូ ចំពោះ ភស្តុតាងទាំងអស់នេះ សមត្ថកិច្ចយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលជ្រោយចង្វា និងបន្តស្វែងរកសាច់ញាតិ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖