ភ្នំពេញ៖ បើតាមសេចក្តីជូនដំណឹងស្តីពី ការបើកសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ នាវេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖នា ថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានឹង បើកសម័យប្រជុំលើកទី១១ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈតែមួយគឺ៖ ស្តាប់ របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី១០ និងលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សហការី