ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណចំពោះថ្នាក់ដឹកនាំ​, កងកម្លាំងគ្រប់ប្រភេទ​ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងសស្រាក់សស្រាំ​ ក្នុងការអន្តរាគមន៍សង្គ្រោះ​ និងនាំប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព​

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះ លើប្រព័ន្ធ Telegram យ៉ាងដូច្នេះថា ៖ 

សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ​, កងកម្លាំងគ្រប់ប្រភេទ​ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងសស្រាក់សស្រាំ​ ក្នុងការអន្តរាគមន៍សង្គ្រោះ​ និងនាំប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព​ ព្រមទាំងបានជួយដោះស្រាយការលំបាកចំពោះមុខផ្សេងៗក្នុងស្ថានភាពគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ។  

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏សូមបងប្អូន​ អ៊ំពូមីង​ លោកយាយ​លោកតា មេត្តាចូលរួមសហការ​ និងចាកចេញពីទីកន្លែងជន់លិច​ទៅកាន់ទីទួលសុវត្ថិភាព​ ហើយក៏សូមមេីលថែទាំសមាជិកគ្រួសារ​ ជាពិសេសកូនចៅតូចៗ​ឱ្យនៅឆ្ងាយពីទឹក​ ឬទីកន្លែងហានិភ័យនានា។ 

សូមជូនពរសុខសុវត្ថិភាព​ និងសុខភាពល្អ។ 

សូមបញ្ជាក់ថា៖ ស្របពេលដែលជំនន់ទឹកភ្លៀងត្រូវបានវាយលុក ប៉ះពាល់លំនៅដ្ឋាន  ស្រែ ចំការ សត្វពាហនះ ។ល។ ជាដើម គឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញសារជាបន្ទាន់មួយ ដល់អាជ្ញាធរ ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ ប្រើគ្រប់មធ្យោបាយ ដើម្បី ត្រៀម និងចុះ ជួយអន្តរាគមន៍ជួយប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា ៕ 

ដោយ ៖ សិលា


ចែករំលែក៖