ព័ត៌មានទាន់ហេតុការណ៍៖

ត្រកូល Manchester បរាជ័យដូចគ្នាក្នុងសប្តាហ៍ទី៧នៅ Premier League

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានរងបរាជ័យជាលើកទី២ជាប់ៗគ្នាក្នុងទឹកដីខ្លួនឯងនៅក្របខ័ណ្ឌ Premier League ខណៈដែលការស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់ខ្សែការពារ Joachim Andersen បានផ្តល់ឱ្យ Crystal Palace នូវជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍នៅ Old Trafford ក្នុងលទ្ធផល១ទល់០។

ក្រុមទាំង២បានជួបគ្នាជាលើកទី២ក្នុងរយៈពេល៥ថ្ងៃ ដោយក្រុមរបស់លោក Erik ten Hag បានយកឈ្នះក្នុងលទ្ធផល ៣ ក្នុងការប្រកួត League Cup កាលពីថ្ងៃអង្គារ។ ប៉ុន្តែ Crystal Palace បានសងសឹកឲ្យក្រុមដំបូងសម្រាប់ការប្រកួតនេះ ហើយជាលទ្ធផលល្អកាលពីរាត្រីថ្ងៃសៅរ៍ ខណៈដែលពួកគេបានបង្កើតទម្រង់លេងក្រៅដីដ៏ល្អឥតខ្ចោះ។

ក្រុមម្ចាស់ផ្ទះ Man Utd បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមភ្ញៀវ Crystal Palace ប៉ុន្តែការព្យាយាមរកជ័យជម្នះនេះត្រូវបានខ្សែការពារក្រុមCrystal Palace រារាំងយ៉ាងល្អ បើទោះបីក្រុមបិសាចក្រហមបានស៊ុតចំគោលដៅក៏ដោយ

កីឡាករ Johnstone បានធ្វើការសង្គ្រោះដ៏សំខាន់ចំនួនក្នុងតង់ទីពីរដើម្បីការពារការនាំមុខរបស់ Crystal Palace បន្ទាប់ពីការព្យាយាមលោតរបស់ Bruno Fernandes មុនពេលការស៊ុតរបស់ខ្សែបម្រើប្រយុទ្ធ Hojlund

គ្រាប់បាល់របស់ Crystal Palace បានបន្តរក្សាការនាំមុខ១គ្រាប់រហូតដល់ចប់ការប្រកួត ខណៈដែលក្រុមភ្ញៀវទទួលបានជ័យជម្នះដែលបានរុញពួកគេពីលើគូប្រកួតទៅលេខ ដោយក្រុមម្ចាស់ Man Utd ធ្លាក់មកលេខ១០

នេះគឺជាការបរាជ័យចំនួនដងក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួនសម្រាប់ក្រុមរបស់លោក Ten Hag ដែលបានស៊ូទ្រាំនឹងការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ពួកគេក្នុងរដូវកាលលីកបន្ទាប់ពីប្រកួតក្នុងរយៈពេល៣៤ឆ្នាំ។

ចំណែកកំណត់ត្រាឈ្នះ១០០% នៅ Premier League របស់ Manchester City បានបញ្ចប់នៅកីឡដ្ឋាន Molineux ខណៈដែលកីឡាករ Hwang Hee-chan រកបានគ្រាប់បាល់ឈ្នះក្នុងតង់ទីដើម្បីផ្តល់ឱ្យក្រុម Wolves នូវជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងក្រុមជើងឯកក្នុងលទ្ធផល ២ទល់១

លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Man City ដែលត្រូវបានបង្ខំឱ្យមើលពីកន្លែងអង្គុយ ខណៈដែលលោកបានជាប់បម្រាមមួយប្រកួត មិនអាចធ្វើអន្តរាគមន៍បានទេ ពេលដែលក្រុមរបស់លោកបរាជ័យក្នុងការប្រកួតនេះ ហើយខ្សែប្រយុទ្ធ Erling Haaland ដែលធ្លាប់តែរកបានគ្រាប់បាល់ស្ទើរគ្រប់ពេលនោះមិនមានឱកាសរកគ្រាប់បាល់ឲ្យក្រុមនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយក្រុមភ្ញៀវ Man City បានដាក់សម្ពាធយ៉ាងខ្លាំងនៅពេលដែលក្រុមម្ចាស់ផ្ទះនាំមុខ១គ្រាប់នៅនាទីទី១៣ មុនពេល Julian Alvarez របស់ Man City រកបាន១គ្រាប់តាមស្មើវិញនៅនាទីទី៥៨ ពីការស៊ុតបាល់ហ្វ្រីឃីកយ៉ាងអស្ចារ្យ ដើម្បីតាមស្មើ។

ក្រុមរបស់លោក លោក Gary O’Neil បានធ្វើឲ្យក្រុមរបស់គាត់ប្រសើរឡើងវិញ ក្រោយពេលដែលខ្សែប្រយុទ្ធស្លាបសញ្ជាតិកូរ៉េខាងត្បូង Hwang Hee-chan រកបាន១គ្រាប់បន្ថែមទៀតនៅនាទីទី៦៦ ពីការបញ្ជូនបាល់ពីកីឡាករ Matheus Cunha

លទ្ធផលនេះធ្វើឲ្យក្រុម Wolves បានបញ្ចប់ការចាញ់ប្រកួតជាប់គ្នាជាមួយនឹងក្រុម Man City ហើយក៏ជាការបញ្ចប់ការមិនដែលចាញ់របស់ Man City ដែរក្នុង៧ប្រកួតដើមរដូវកាលនេះ។ បច្ចុប្បន្នក្រុម Man City នៅបន្តកាន់កាប់កំពូលតារាងដដែលដែលមាន១៨ពិន្ទុ ខណៈដែលក្រុម Wolvesឈរលេខ១៣មាន៧ពិន្ទុ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖