ព័ត៌មានទាន់ហេតុការណ៍៖

តាមការព្យាករណ៍ថា UN នឹងមានអគ្គលេខាធិការស្រីដំបូងរបស់ខ្លួន

ចែករំលែក៖

បន្ទាប់ពីសម័យប្រជុំលើកទី 78 នៃមហាសន្និបាតអង្គការសហប្រជាជាតិ ព័ត៌មានអំពីបេក្ខជនបន្ទាប់សម្រាប់តំណែងអគ្គលេខាធិការអង្គការសហប្រជាជាតិបានក្លាយជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ទោះបីជាវាមិនទាន់ដល់ឆ្នាំ 2026 ដែលដំណើរការជ្រើសរើសអគ្គលេខាធិការថ្មីនៃអង្គការសហប្រជាជាតិ (UN) នឹងចាប់ផ្តើមក្តី ក៏ភ្លាមៗបន្ទាប់ពីសម័យប្រជុំលើកទី 78 នៃមហាសន្និបាតអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ ព័ត៌មានអំពីបេក្ខជនសម្រាប់តំណែងនេះបានលេចចេញជារូបរាង។
លេចធ្លោក្នុងចំណោមឈ្មោះដែលមានសក្តានុពលសម្រាប់តំណែងប្រមុខអង្គការសហប្រជាជាតិគឺនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ Barbados – លោកស្រី Mia Mottley ។ កាលពីសប្តាហ៍មុន ពេលអ្នកសារព័ត៌មានសួរថា តើលោកស្រីនឹងឈរឈ្មោះជាអគ្គលេខាធិការអង្គការសហប្រជាជាតិបន្ទាប់ឬយ៉ាងណានោះ លោកស្រី Mottley បានត្រឹមលើកមេដៃញញឹម ហើយចាកចេញ។
CNN បានដកស្រង់ប្រភពដែលដឹងពីបញ្ហានេះថា លោកស្រី Mottley ទំនងជានឹងក្លាយជាអ្នកនាំមុខគេក្នុងការប្រកួតប្រជែងតំណែងអគ្គលេខាធិការ។
ទីមួយ តាមប្រវត្តិសាស្ត្រ តំណែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិតែងតែបង្វិលតាមភូមិសាស្ត្រ ដូច្នេះហើយ ទំនងជាមេដឹកនាំបន្ទាប់នៃទីភ្នាក់ងារនេះនឹងមកពីអាមេរិកឡាទីននិងតំបន់ការាបៀន។ ទីពីរ មនុស្សជាច្រើនជឿថា វាដល់ពេលសម្រាប់អង្គការសហប្រជាជាតិ ក្នុងការមានមេដឹកនាំជាស្ត្រីដំបូងរបស់ខ្លួន បន្ទាប់ពី 78 ឆ្នាំនៃការបង្កើត៕ ដោយ៖ ធីរីណា

រូប​ថត​៖ REUTERS​


ចែករំលែក៖