ភ្នំពេញ ៖ បងប្អូនអ្នកនេសាទ បានប្រទះឃើញសពប្អូនប្រុសឈ្មោះសំណាង អណ្តែតនៅក្បែរស្ពានជ្រោយចង្វា ដែលប្អូនមកលោតទឹកលើស្ពានជ្រោយចង្វាកាលពីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ថ្ងៃអាទិត្យកន្លងទៅនេះ។
ជនរងគ្រោះ មានឈ្មោះ ចាន់ សំណាង អាយុ១៧ ឆ្នាំ រស់នៅជាមួយម្តាយ។
តាមប្រភពពីគ្រួសារបានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ មុនពេលជនរងគ្រោះ បានសម្រេចមកលោតទឹកនៅលើស្ពានជ្រោយចង្វានេះ គ្មាន នរណាម្នាក់ដឹងថា រូបគាត់មានវិបត្តិអ្វីនៅក្នុងខ្លួននោះទេ ជនរងគ្រោះបានផឹកស្រាជាមួយមិត្តភក្ដិ អស់ចំនួន១កប៉ុង បន្ទាប់មកក៏បានចាកចេញពីការជួបជុំ ជនរងគ្រោះក៏បានជិះម៉ូតូមួយគ្រឿង មកលើស្ពានជ្រោយចង្វា រួចសម្រេចលោតទឹកសម្លាប់ខ្លួន បន្សល់ទុកតែស្បែកជើង និង ម៉ូតូ រួមទាំងទូរស័ព្ទដៃមួយគ្រឿងនៅលើស្ពាន ចំណែកមនុស្សលោតទៅដល់ក្នុងទឹកលិចលង់បាត់ស្រមោល ។
លុះវេលាម៉ោង១១ ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បងប្អូនអ្នកនេសាទ បានប្រទះឃើញសពប្អូនប្រុសអណ្តែតនៅក្បែរគល់ស្ពានកន្លែងដែលប្អូនលោតចុះទៅ រួចបងប្អូនអ្នកនេសាទក៏បានទាញសពមកលើគោក រួចទំនាក់ទំនងទៅក្រុមគ្រួសារមកយកសពទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ រ៉ារ៉ា