ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលថៃ ចាប់ខ្លួនជនសង្ស័យវ័យ ១៤ឆ្នាំម្នាក់ ក្រោយករណីបាញ់សម្លាប់មនុស្ស ៣នាក់នៅផ្សារទំនើប​ Saim Paragon ក្នុងទីក្រុងបាងកក

ចែករំលែក៖

ប្រទេសថៃ៖ កម្លាំងនគរបាលថៃ បានចាប់ខ្លួនជនសង្ស័យម្នាក់មានអាយុ១៤ឆ្នាំ នៅថ្ងៃអង្គារ ទី៣ ខែតុលា​ ឆ្នាំ២០២៣នេះ​ បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារមួយ នៅឯផ្សារទំនើប Siam Paragon ក្នុងរដ្ឋធានីបាងកក ខណៈក្រុមមន្ត្រីសង្រ្គោះបន្ទាន់ឱ្យដឹងថាមនុស្ស ៣នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ដោយឡែក​សារព័ត៌មាន Thai PBS News ដោយផ្អែកលើប្រភពពីមន្ទីរពេទ្យ Erawan Emergency Medical Center មនុស្សយ៉ាងហោច ៧នាក់ បានរងរបួស។ មនុស្សរាប់រយនាក់ បានរត់ចេញពីផ្សារទំនើប Siam Paragon ក្រោយលឺស្នូរគ្រាប់កាំភ្លើងនៅខាងក្នុងផ្សារទំនើបនេះ ដែលត្រូវបានបិទច្រក ចេញចូលជាបណ្ដោះអាសន្ន។

ជាមួយគ្នានោះដែរ  នាយករដ្ឋមន្ត្រីថៃ Srettha Thavisin ក៏បានទទួលស្គាល់ថាមានហេតុការណ៍បាញ់ប្រហារនេះដែរ ដោយបញ្ជាក់ថា ប៉ូលិសគ្រប់គ្រងស្ថានការណ៍ បានទាំងស្រុង ខណៈមានសេចក្ដីរាយការណ៍ថាជសង្ស័យមានអាយុ ១៤ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន។ ប៉ុន្តែ មូលហេតុនៅពីក្រោយការបាញ់ប្រហារនេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕

ដោយ៖សហការី​


ចែករំលែក៖