ភ្នំពេញ ៖ មានអគ្គិភ័យមួយកន្លែង កើតឡើងនៅចំណុចផ្ផ្លូវបេតុង ក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង០១និង០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះនេះបានធ្វើឱ្យខូចខាតផ្ទះថ្មក្រោមឈើលើ ទំហំ ៨ម៉ែត្រ X ១២ម៉ែត្រ និងខូចខាតសម្ភារមានតុទូកៅអីគ្រែពូក ប៉ុន្តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
អគ្គិភ័យនេះត្រូវពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញចំនួន០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០២ឡានស្មើនឹង ១២ម៉ែត្រគូប, រថយន្តជំនួយសាលាខណ្ឌច្បារអំពៅចំនួន១គ្រឿងប្រើប្រាសទឹកអស់១ឡាន ស្មើ៤ម៉ែត្រគូប, រថយន្តជំនួយកោះនរា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់១ឡានស្មើ៨ម៉ែត្រគូប ៕
ដោយ៖ ស សម