ភ្នំពេញ៖ ត្រូវយល់ដឹងការបើកបរថយន្តក្រោយ នៅពេលចាប់ផ្តើមចេញដំណើរ៖
– ត្រូវដើរមើលជុំវិញរថយន្តឱ្យបានច្បាស់លាស់សិន មុននឹងចូលក្នុងរថយន្ត
– ផ្ដល់សញ្ញាបត់ឆ្វេង ឬស្តាំ ជាដំណឹងមុនឱ្យបានគ្រប់គ្រាន់
– បើកបរថយក្រោយយឺតៗ ដោយងាកមើលទៅក្រោយ និងក្រឡេកមើលតាមកញ្ចក់មើលក្រោយសងខាង។
ការបើកបរថយក្រោយ នៅពេលកំពុងធ្វើដំណើរ ឬរៀបនឹងឈប់ធ្វើដំណើរ
– យកល្អត្រូវចុះមើលផ្លូវ ដែលអ្នកមានបំណងបើកបរថយក្រោយ ឱ្យបានច្បាស់លាស់សិន
– ផ្ដល់សញ្ញាបត់ឆ្វេង ឬស្តាំជាដំណឹងមុនឱ្យបានគ្រប់គ្រាន់
– បើមានលទ្ធភាពត្រូវបើកបរថយក្រោយ បត់មកខាងផ្នែកអ្នកបើកបរ ព្រោះអ្នកបើកបរអាចមើលឃើញខាងក្រោយរថយន្ត
– បើកបរថយក្រោយយឺតៗ ដោយងាកមើលទៅក្រោយ និងក្រឡេកមើលតាមកញ្ចក់មើលក្រោយសងខាង
– បើមានលទ្ធភាព ត្រូវប្រើអ្នកជំនួយ
ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ៕
ដោយ៖ ស សម