ព័ត៌មានទាន់ហេតុការណ៍៖

ត្រីប៉ាសាណាកបាត់ខ្លួនរយៈពេល១០ឆ្នាំត្រូវបានគេប្រទះឃើញនៅដងទន្លេមេគង្គលើ ខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ត្រីប៉ាសាណាកជាប្រភេទត្រីទឹកសាបមានទម្ងន់ប្រាំគីឡូក្រាមកន្លះ រស់នៅក្នុងអន្លង់អភិរក្សក្នុងដងទន្លេមេគងលើ  បាត់វត្តមានអស់រយៈពេល១០ ឆ្នាំកន្លងទៅ ពេលនេះត្រូវប្រជាពលរដ្ឋនេសាទបានហើយរាយការណ៍សហគមន៍នេសាទ រាយការណ៍ទៅរដ្ឋបាលជលផលថ្នាក់ជាតិដើម្បីយកសំណាកទៅពិនិត្យ(DNA)។លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តបានបញ្ជាក់ថា ត្រីប៉ាសាណាកមិនមែនជាត្រីខុសច្បាប់នោះទេ គ្រាន់តែជាប្រភេទត្រីកម្របាត់វត្តមានរយៈពេល ១០ ឆ្នាំមកហើយ។ ត្រីនេះលើកទី១ត្រូវបានគេប្រទះ ឃើញនៅទំនប់វារីអគ្គិសនីសេសានក្រោមពីរ ហើយលើកនេះត្រូវបានគេប្រទះឃើញនៅក្នុងដងទន្លេមេគងលើក្នុងស្រុកសៀមបូក។

លោកនាយខណ្ឌបានបន្តឲ្យដឹងទៀតថា ត្រីប៉ាសាណាក ១ក្បាលនេះមានទម្ងន់ប្រាំគីឡូកន្លះ ត្រូវបានអ្នកនេសាទនេសាទបានកាលពីថ្ងៃទី ២តុលាកន្លងទៅ ហើយបានទាក់ទងទៅរដ្ឋបាលជលផលថ្នាក់ជាតិដោយសារគាត់ជាបណ្ដាញរបស់ក្រុមអ្នកស្រាវជ្រាវ នៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាបដើម្បីយកសំណាកទៅនោះ ព្រោះកន្លែងយើងខ្ញុំអត់មានកន្លែងទុកការស្រាវ ជ្រាវពិសោធន៍( DNA) ទេ មានតែខាងថ្នាក់ជាតិ។

 លោកនាយខណ្ឌបន្តថា ដើម្បីការពារត្រីដ៏កម្រនេះ លោកបានហាមអ្នកនេសាទកុំនេសាទក្នុងអន្លង់អភិរក្ស ក្នុងគោលបំណងថែរក្សាត្រីមេពូជធំៗដែលកំពង់រស់នៅ ព្រោះវានិងបន្តពូជ ពងកូនឲ្យសម្បូរបែបឡើងវិញ។

លោកបន្តថា នៅតាមអន្លុងហាមឃាត់ទាំងនេះបងប្អូនអ្នកនេសាទមានតួនាទីជួយការពារព្រោះវាជាធនធានរបស់យើងទាំងអស់គ្នា សូមកុំចូលទៅនេសាទ ហើយជួយរាយការណ៍ពីបទល្មើស មកមន្ត្រីជំនាញផង បើជួបប្រទះ សូមបងប្អូនកុំទៅនេសាទនៅក្នុងកន្លែងអភិរក្សឬក៏អន្លង់អភិរក្សនិងតំបន់ហាមឃាត់ផ្សេងៗទៀត ទោះជាឧបករណ៍ជាប្រភេទលក្ខណៈគ្រួសារក្តី ក៏នៅតែខុសច្បាប់ដែរ។ ក្នុងករណីដែលបងប្អូននៅតែបន្តការនេសាទ នៅកន្លែងហាមឃាត់ គឺកម្លាំងខណ្ឌរដ្ឋបាលជលផលក៏ដូចជាកម្លាំងឆ្នាំទន្លេ ឬក៏បរិស្ថានុរក្ស និងកម្លាំងសហគមន៍និងឃាត់ខ្លួន ដកហូតយកឧបករណ៍ទាំងអស់នោះ រួមផ្សំនឹងមធ្យោបាយផង ដើម្បីរក្សាទុកបណ្ដោះអាសន្ន ឬក៏បំផ្លាញចោលនូវវត្ថុតាងមួយចំនួនដែលបង្កផលប៉ះពាល់ដល់ធនធានជលផល។

សូមបញ្ជាក់ថា កន្លែងអភិរក្សធនធានជលផល នៅទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង មានចំនួន៧៩ កន្លែង មន្ត្រីខណ្ឌជលផលបានបោះពោង បាន ១៦កន្លែង ស្មើនឹង ៥៧ ពោង និងបោះបង្គោលព្រំប្រទល់កន្លែង  អភិរក្សជលផល ចំនួន ១ បង្គោលបន្ថែមទៀត ដើម្បីធ្វើជាសញ្ញាហាមឃាត់៕

ដោយ៖ សូរិយា


ចែករំលែក៖