ភ្នំពេញ៖ មុននេះស្រាប់តែលេចវត្តមានម្ចាស់មកុដ Miss Charm Internaitonal 2023 កញ្ញា លូម៉ា បានបង្ហាញវត្តមាននៅលើទឹកដីនៃប្រទេសកម្ពុជា ។ ការមកដល់នេះត្រូវបានគេដឹងថាតាមការអញ្ជើញរបស់ម្ចាស់អ្នកគ្រប់គ្រងកម្មវិធីនៅកម្ពុជា និង លេចចេញការសង្ស័យជាច្រើននៅពីក្រោយដំណើរមកដល់របស់ម្ចាស់មកុដរូបនេះ។
ការសង្ស័យមួយចំនួននៅពីក្រោយការមកដល់នេះក្រោយពីលេចចេញដំណឹងថាកម្ពុជា នឹងក្លាយខ្លួនជាម្ចាស់ផ្ទះនៃការរៀបចំការប្រកួតកញ្ញាឯក Miss Charm Internaitonal ២០២៤នេះ។ អ្វីដែលធ្វើឲ្យអ្នកតាមដានវិស័យកញ្ញាឯកមានការសង្ស័យនោះគឺនឹងមានអតីតកញ្ញា ឯកចក្រវាឡម្នាក់នឹងក្លាយជាបេក្ខភាព Miss Charm Cambodia 2024 ហើយម្នាក់នោះត្រូវបានគេសង្ស័យថាកញ្ញារឿន ណាត កញ្ញាឯកចក្រវាឡកម្ពុជា ២០១៨ នោះតែម្តង។ នៅមិនទាន់អាចស្វែងរកការបញ្ជាក់ជុំវិញដំណឹងនេះបាននៅឡើយ ប៉ុន្តែអ្វីដែលជាភាពច្បាស់ការគឺការធ្វើដំណើរមកកម្ពុជា ពេលនេះគឺជាដំណើរទស្សនៈកិច្ចនេះគឺជាការ រៀបចំរ៉ាប់រ៉ងដោយ អ្នកគ្រប់គ្រងកម្មវិធី និងម្ចាស់ហាងពេជ្រម្នាក់ផងដេរ ក្នុងនោះ កញ្ញា លូណា MISS CHARM INTERNATIONAL 2023 បានទស្សនាទីកន្លែងសំខាន់ៗ មួយចំនួនដូចជា : ព្រះមរមរាជវាំង , សារមន្ទីរជាតិ , វត្តភ្នំ , ផ្សារធំថ្មី , វិមានឯករាជ , ទៅគោរព ព្រះមរមរតនៈកោដ្ឋ , មណ្ឌលប្រល័យពុជសាសន៍ជើងឯក និងដោយសារពេលវេលារខ្លីនិងទៅ ទស្សនា ប្រាសាទតាព្រហ្ម ទន្លេបាទី នាខេត្តតាកែវ ជាដើម។ តាមការបញ្ជាក់ខ្លះៗពីដំណើរមកដល់នេះដែរ គឹ នេះជាលើកទី១របសើនាងដែលបានមកទស្សនកិច្ចប្រទេសកម្ពុជា នាងពិតជាអារម្មណ៍រំភើបណាស់ដែលបានមកទស្សនៈកិច្ចនៅប្រទេសកម្ពុជា រយៈពេល ២យប់ ៣ថ្ងៃ នាងនិងថតរូបកន្លែងសំខាន់ដើម្បីបង្ហាញថាប្រទេសកម្ពុជាពិតជាស្រស់ស្អាតខ្លាំងណាស់ និងមានម្ហូបបែបប្រពៃណិឆ្ងាញ់ៗ និងប្រជាពលរដ្ឋខ្មែរ មានភាពរុះរាយរាក់ទាក់ខ្លាំងណាស់។ ទោះជាយ៉ាងណានាងមិនបានបញ្ជាក់អំពីគម្រោងវិលត្រឡប់មកកាន់កម្ពុជាជាថ្មីនៅពេលណាដែរ។
ប្រសិនបើកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកម្មវិធីមែន នោះនឹងមានអត្ថប្រយោជន៍ច្រើនសម្រាប់កម្ពុជា ពិសេសលើការផ្សព្វផ្សាយតំបន់ទេសចរណ៍ទៅកាន់ពិភពលោកផងដែរ ហើយស្ថាប័នដែលនាងរៀបចំកម្មវិធីនេះទំនងជាលោក ម៉ែន និមលរដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន CIMដែលធ្លាប់មានបទពិសោធន៍លើការរៀបចំការប្រគួតកម្មវិធីសម្រស់ជាច្រើនកន្លងមក ហើយប្រសិនបរឿន ណាតក្លាយជាបេក្ខភាពតំណាងឲ្យកម្ពុជាមែន នេះជាភាពអស្ចារ្យថ្មីសម្រាប់វិស័យកញ្ញាឯក និងអ្នកគាំទ្រនាងផងដែរ៕
ដោយ ៖ វឌ្ឍនា