ភ្នំពេញ៖ ស្ត្រីអាជីវករម្នាក់ត្រូវបានជនមិនស្គាល់មុខចូលអារ.កដល់ក្នុងផ្ទះស្លាប់ក្នុងថ្លុកឈាមរួមប្លន់យកទ្រព្យសម្បត្តិគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ឈឹម ស្រីមុំ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ នៅផ្ទះកើតហេតុ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
សម្ភារៈបាត់បង់ លុយកាក់ ទ្រព្យសម្បត្តិ មួយចំនួន តែមិនទាន់បញ្ជាក់ពីចំនួនជាក់លាក់ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឱ្យដឹងថា មុនកើតហេតុ ខណៈដែលកូន២នាក់ ទៅរៀន ប្តីទៅលក់ដូរនៅ ផ្លូវចោមចៅ ហើយជនរងគ្រោះនៅផ្ទះម្នាក់ឯង លុះកូនប្រុសស្រីទាំង២នាក់ វិលមកដល់ផ្ទះ ប្រទះឃើញម្តាយដេកស្លាប់ក្នុងថ្លុកឈាម ។
ហេតុការណ៍ខាងលើបង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅពិនិត្យកោសល្យវិច័យ ស្រាវជ្រាវតាមចាប់ជនដៃដល់ ៕
ដោយ៖សុខាសែនជ័យ