ភ្នំពេញ ៖ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមផ្ញើសារជូនពរ និងសូមចូលរួមអបអរសាទរជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្ដិថ្នាក់ «នាយឧត្តមសេនីយ៍»។
ការទទួលបានការដំឡើងឋានន្តរសក្តិ នាយឧត្តមសេនីយ៍ នាពេលនេះ គឺជាសក្ខីភាពថ្មីមួយទៀតបង្ហាញឲ្យឃើញនូវស្នាដៃដ៏សកម្ម នៃកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី និងការលះបង់មិនអាចប្រកែកបានរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ តាមរយៈការចូលរួមថែរក្សាសុខសន្តិភាព និងពូនជ្រុំនូវលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕
ដោយ៖ សហការី