ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនេីបបេីកបុករថយន្តស្ទូចនិងម៉ូតូបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ នារីម្នាក់បេីករថយន្តស៊េរីទំនេីបក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តស្ទូចនិងម៉ូតូមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២៣​ នៅចំណុចភ្លើងស្តុបបូកគោ​ តាមបណ្តោយផ្លូវម៉ៅសេទុង​ កែងផ្លូវព្រះមុនីវង្ស​ ស្ថិតក្នុងសង្កាត់បឹងត្របែក​ ខណ្ឌបឹងកេងកង។ 

តាមប្រពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូតាមបណ្តោយផ្លូវព្រះមុនីវង្សស្របជាមួយរថយន្តស្ទូចក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុក៏បត់ឆ្វេងឆ្ពោះទៅផ្លូវម៉ៅសេទុងភ្លាមនោះស្រាប់តែមានរថយន្តស៊េរីទំនេីបម៉ាកDEFENDER​ ពណ៌ខ្មៅ​  ពាក់ស្លាកលេខកម្ពុជាCSL 9889 បេីកបរដោយនារីម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនដូចហោះក៏បានបុកចំពីចំហៀងរថយន្តស្ទូចនិងម៉ូតូបណ្តាលឱ្យម្ចាស់ម៉ូតូរបួសស្រាល ចំណែករថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ។ 

បេីតាមការបង្ហេីបព័ត៌មានមួយទៀតបានប្រាប់ថា​ រថយន្តបង្កខាងលេីបានបង្កគ្រោះថ្នាក់ចរាចរណ៍ម្តងរួចមកហើយនៅម្តុំសាលាបៀលប្រាយ​ ហេីយព្យាយាមបេីកគេចទេីបបន្តបង្កគ្រោះថ្នាក់បែបនេះ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនិងនាំខ្លួននារីបេីករថយន្តបង្កទៅប៉ុស្តិ៍នគរបាល ចំណែករថយន្តទាំង២គ្រឿងនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖