ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ចិត្តណាស់ ! ស្ត្រីម្នាក់បានស្លាប់ក្នុងថ្លុកកឈាមជាមួយកូន សង្ស័យអំពីឃាតកម្មប្រព្រឹត្តដោយប្តីរបស់ខ្លួន !

ចែករំលែក៖

ខេត្តកណ្តាល ៖ ស្ត្រីនិងកូនប្រុសម្នាក់ បានស្លាប់នៅក្នុងថ្លុកឈាមក្នុងបន្ទប់ ដែលគេសង្ស័យថា អំពើឃាតកម្មដ៏សាហាវយង់ឃ្នងនេះ ប្រព្រឹត្តដោយប្តី ឪពុក ជនរងគ្រោះ ហើយសាកសព ត្រូវបានគេប្រទះឃើញនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុច ភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ 

បើតាមការបញ្ជាក់ឲ្យដឹងពីមេប៉ុស្តិ៍រដ្ឋបាលឃុំជើងកើប មុនពេលកើតហេតុ កាលពីម្សិលមិញ ស្ត្រីរងគ្រោះដែលត្រូវជាប្រពន្ធ បានទៅដាក់ពាក្យសុំលែងលះគ្នានៅសាលាឃុំ ប៉ុន្តែមន្ត្រីសាលាឃុំជាប់រវល់ ក៏បានត្រឡប់មកផ្ទះវិញ ។ ទើបនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ សាកសពប្រពន្ធនិងកូន ត្រូវបានគេប្រទះឃើញស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម ។ 

បន្ទាប់ពីប្រព្រឹត្តអំពើឃាតកម្មរួច ជនដៃដល់ជាប្ដីនិងជាឪពុក បានរត់គេចខ្លួន ។ បច្ចុប្បន្នសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន កំពុងចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ កោសល្យវិច័យ ទៅលើសាកសព និងកំពុងតាមប្រមាញ់ជនដៃដល់ជាឃាតកដែលកំពុងរត់គេចខ្លួន ។

ចំពោះព័ត៌មានលំអិត អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” និងធ្វើការផ្សព្វផ្សាយនៅពេលក្រោយ ៕

ដោយ ៖ ស្អាងជ័យ


ចែករំលែក៖