ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សាហាវឃោរឃៅណាស់ សម្លាប់ប្រពន្ធនិងកូនរួចរត់គេចខ្លួនបាត់សមត្ថកិច្ចកំពុងស្រាវជ្រាវ

ចែករំលែក៖

ខេត្ដកណ្ដាល៖ សាហាវជាងសត្វទៅទៀត បុរសជាប្តីបានយកកាំបិតប៉័ងតោសម្លាប់ប្រពន្ធ និងកូនអាយុទើប២ឆ្នាំ ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យជាប្តីបានរត់គេចខ្លួនបាត់ស្រមោល សមត្ថកិច្ចកំពុងស្រាវជ្រាវ ។ ករណីឃាតកម្មដ៏សាហាវឃោរឃៅនេះ បានកើតឡើងនៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៦និង០០នាទីព្រឹក ចំណុចភូមិ ពោធិ​ស្មាត ឃុំ​ជេីងកេីប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

   មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះ ០២​ នាក់(ស្រី) ១.ឈ្មោះ​ ឃឿន​ ស្រីវលក្ខ័ណ ភេទ ស្រី  អាយុ ៣២ ឆ្នាំ រស់នៅភូមិ ពោធិ​ស្មាត ឃុំ​ ជេីងកេីប​ ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល ។ មុខរបរ កម្មការិនី​រោងចក្រ​(ប្រពន្ធ​)។ ២.ឈ្មោះ​ អឿន​ ចន្ទ​សីម៉ា​ ភេទ​ស្រី​ អាយុ​០២​ឆ្នាំ​ (កើតថ្ងៃ ០៧.០៩.២០២១)មាន​ទីលំនៅ​ភូមិ​ពោធិ​ស្មាត​ ឃុំ​ជេីងកេីប​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​(កូន)។ ជនសង្ស័យឈ្មោះ ម៉ែន​ សំអាង​ ភេទ ប្រុស អាយុ ៣៦​ ឆ្នាំ ស្រុក​កំណេីត​ ភូមិ​ព្រែក​កែវ​ ឃុំ​ កោះខែល​ ស្រុក​ស្អាង មុខរបរ បុគ្គលិក​ រដ្ឋា​ករទឹក បច្ចុប្បន្ន​រស់នៅ​ ភូមិ​ឃុំ​កេីតហេតុ​ខាងលើ​ (ប្តី​)(គេច​ខ្លួន​)។

    ប្រភពដដែលបន្តថា កន្លង​មក​ជនសង្ស័យ​តែងតែ​រករឿង​ឈ្លោះប្រកែក​ គំរាម​សម្លាប់​ជនរងគ្រោះ​ជាញឹកញាប់​។ លុះដល់ថ្ងៃខែឆ្នាំ​កេីត​ហេតុ​ខាងលើ​ ឈ្មោះចន្ធី​ នីស្សា​ ភេទ​ស្រី​ អាយុ​២១ឆ្នាំ​ ត្រូវ​ជាប្អូនថ្លៃ​ជនរងគ្រោះ​បាន​ចេញ​ពីបន្ទប់គេង​ដេីរ​ទៅ​បន្ទប់ទឹក​បានឃេីញ​ជនសង្ស័យ​ដេីរ​ចេញ​ពីបន្ទប់របស់ខ្លួនដេីរសំដៅ​ទៅ​បន្ទប់​ជនរងគ្រោះ​ ពេល​នោះជនសង្ស័យ​ឃេីញ​ ឈ្មោះ​ ចន្ធី​ នីស្សា​ ក៏ដេីរ​ត្រឡប់​ទៅបន្ទប់វិញ​ លុះដល់​ម៉ោងកេីតខាងលេីឈ្មោះ​ ចន្ធី​ នីស្សា​ ចេញ​ពីបន្ទប់គេងដេីម្បីទៅដាំបបរអោយម្តាយ​បានឃេីញជន​សង្ស័យខាងលើ បណ្តេីរម៉ូតូ​ចេញក្រៅ​ ហេីយឈ្មោះ​ ចន្ធី​ នីស្សា​ បាន​ដេីរ​ទៅក្រោយផ្ទះ​ដាំ​បបរនៅ​ក្រៅផ្ទះ​ ក្បែរ​បន្ទប់ជនរងគ្រោះ​ មួយសន្ទុះក្រោយមក​ ឈ្មោះ​ ចន្ធី​ នីស្សា​ បានលឺសម្លេង​ ជនរងគ្រោះ​ស្រែកអូយ​ ភ្លាម​នោះ​ឈ្មោះ​ ចន្ធី​ នីស្សា​ បានលួច​មេីល​តាមបង្អួចរបស់​ជនរងគ្រោះ​បាន​ឃេីញ​ ជនសង្ស័យ​នៅពីលេីជន​រង​គ្រោះពេល​នោះខ្លួន​បានស្រែកសួរ​ជនសង្ស័យ​ថា​ បងឯង​ធ្វី​អី​បង​លក្ខ​ ពេល​នោះ​ជនសង្ស័យ​បាន​ឆ្លេីយ​ថា​ បងប្រឡែង​គ្នាទេ​ រួច​ឈ្មោះ​ ចន្ធី​ នីស្សា​ បានទៅ​ដាំបបរវិញ​ទៅ​ មួយ​សន្ទុះ​ក្រោយ ជនសង្ស័យ​បាន​ស្លៀក​ខោ​ ខូវប៊យ​ជេីងវែង​ ពាក់​អាវយឺត​ពណ៌​ខ្មៅ​ ជិះ​ម៉ូតូ​ចេញ​ ភ្លាម​នោះ​ឈ្មោះ​ ចន្ធី​ នីស្សា​ បានស្រែកសួរទៅជនសង្ស័យជាបងថ្លៃថា បង​អត់យកកូន​ទៅរៀនទេ​ តែជនរង​គ្រោះ​ មិនឆ្លេីយតបហេីយជិះ​ម៉ូតូ​ចេញ​បាត់​ ភ្លាម​នោះ​ឈ្មោះ​ ចន្ធី​ នីស្សា​ មានការសង្ស័យ​បានរត់ទៅ​ប្រាប់ប្តីរបស់ខ្លួនអោយ​ទៅ​មេីល​បន្ទប់​របស់​ជនរងគ្រោះ​ ពេល​នោះ​ឈ្មោះ​ ឃឿន​ វិច្ឆិកា​ បាន​រត់ទៅបេីកមេីល​បន្ទប់ជនរងគ្រោះ​ ឃេីញជនរងគ្រោះ​ គ្របភួយពីលេីជិត​ ភ្លាម​នោះ​ឈ្មោះ​ ឃឿន​ វិច្ឆិកា​ បានស្ទុះទៅទាញ​ភួយចេញ​ ឃេីញ​កាំបិត​បុ័ងតោ​នៅលេី​.ក​ របស់​ជនរងគ្រោះ​ ហេីយឃេីញ​ ជនរងគ្រោះ​ និង​កូនដេកស្លាប់ក្នុងបន្ទប់​ រួចស្រែកឆោរឡោ​ ពេល​នោះម្តាយ​ជនរងគ្រោះ​បានចូលទៅមេីលរួច​ បី​ក្បាលចៅរបស់ខ្លួនស្រែយំរត់មកក្រៅផ្ទះ​ ទេីប​ឪពុក​ជនរងគ្រោះ​រាយការណ៍​ជូនសមត្ថកិច្ច​តាម​វិទ្យុ​ទាក់ទង​ដេីម្បី​ជួយ​អន្តរាគមន៍​។ 

     ករណីនេះសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តកណ្ដាលសហការជាមួយអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងកំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនជនសង្ស័យខាងលើយកមកអនុវត្តតាមនីតិវិធី៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖