ព័ត៌មានទាន់ហេតុការណ៍៖

ឪពុក​ម្ដាយ​និយាយ​លែង​ស្ដាប់​! ចុងក្រោយ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ជួយ​នាំខ្លួនយុវជន​ ៥នាក់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ទៅមណ្ឌលកែប្រែ

ចែករំលែក៖

ខេត្តបាត់ដំបង៖​ ដោយ​សារ​តែ​ឥទ្ធិពល​គ្រឿងញៀន​ បានធ្វើឱ្យយុវជន​ ៥នាក់​ ដែលប្រើប្រាស់គ្រឿងញៀនរហូតបាត់បង់​ស្មារតី​ សូម្បីតែ​ឪពុក​ម្ដាយ​និយាយ​លែង​ស្ដាប់​ ក៏ក្រុមគ្រួសារនាំគ្នាប្ដឹងទៅ​សមត្ថកិច្ចជំនាញក្រុង​បាត់ដំបង​ នាំខ្លួនទៅមណ្ឌលកែប្រែ​ ដេីម្បី​ផ្ដាច់​គ្រឿង​ញៀន​។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី០៦​ ខែតុលា​ ឆ្នាំ​២០២៣។ 

បេីតាមការ​បញ្ជាក់ពី​កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង​ បានឱ្យ​ដឹង​នៅព្រឹកថ្ងៃទី​០៦​ តុលា​នេះថា៖​ កម្លាំងជំនាញ​ក្រុង បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ចុះបង្រ្កាបបានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០៥នាក់ ១-ឈ្មោះ អន សោម ភេទប្រុស ហៅប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ២-ឈ្មោះ ឡាច បូរិន ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ៣-ឈ្មោះ សឹម ចិនា ភេទប្រុស ហៅតឹង អាយុ២៥ឆ្នាំ មានទីលំនៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបងខេត្តបាត់ដំបង។ ៤-ឈ្មោះ មាន សែប ហៅកា  ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអូខ្ជាយ សង្កាត់ព្រែកស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ៥-ឈ្មោះសឹម វិឆ័យ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអូរខ្ជាយ សង្កាត់ព្រែកស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

គួរបញ្ជាក់ថា​ បច្ចុប្បន្ន​កម្លាំងនគរបាលក្រុងបាត់ដំបង បានកសាងសំណុំរឿងបញ្ជូនទៅមណ្ឌលកែប្រែពិភពនៃក្តីសង្ឃឹម ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីបន្សាបគ្រឿងញៀនតាមបណ្តឹង និងសំណូមពររបស់ក្រុមគ្រួសារ និងអាណាព្យាបាល៕

ដោយ​៖សហការី​


ចែករំលែក៖