ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការខេត្តព្រៃវែង ៖ ប៉ុន្មានថ្ងៃខាងមុខ ប្រជាពលរដ្ឋអាចស្នើសុំ សៀវភៅគ្រួសារ-ស្នាក់នៅ អត្តសញ្ញាណប័ណ្ណ និងដាក់ពាក្យបណ្តឹងផ្សេងៗតាមរយៈទូរស័ព្ទកាន់ដៃបាន

ចែករំលែក៖

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋខេត្តព្រៃវែង ពិតជាបានជ្រាបស្រាប់មកហើយ ! ពីជំហរដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខេត្ត មានវិធានការក្តៅ ជម្រុញអោយកម្លាំងតាមអធិដ្ឋាននគរបាល ទាំង១៣ក្រុង-ស្រុក ទទួលខុសត្រូវ លើលក្ខណៈសម្បត្តិ ៩ យ៉ាង របស់ ភូមិ-ឃុំ មានសុវត្ថិភាព ក្នុងនោះ

១- គ្មានសកម្មភាពលួចឆក់ប្លន់គ្រប់ប្រភេទ

២- គ្មានការ ដាំដុះការផលិត ការចរាចរ ការជួញដូរ ការចែកចាយនិងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ 

៣- គ្មានអំពើអាណាចារ្យ ការជួញ ដូរស្រ្តីនិងកុមារនិងអំពើហិង្សា គ្រួសារ

៤- គ្មានក្មេងទំនើង

៥-គ្មានការលេងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់ អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ

៦- គ្មានគ្រោះថ្នាក់ចរាចរណ៍

៧- គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

៨- មានវិធានការទប់ស្កាត់ គ្រប់គ្រងនិងឆ្លើយតបចំពោះគ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធភាព

៩- គ្មានការត្រួត ពិនិត្យខុស ច្បាប់ ។

ថ្មីៗនេះទៀតសោត លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខេត្តព្រៃវែង បានពង្រីកការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រយោជន៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ មានន័យថា,  ការពារជីវិតអ្នក (ប្រជាពលរដ្ឋទូទៅ) ក្នុងនោះ 

១. ពេលបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព និងមានកញ្ចក់សម្រាប់មើលក្រោយ ។

២. ពេលបើកបររថយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាព ។

៣. ពេលបើកបរកុំពិសារគ្រឿងស្រវឹង បើស្រវឹង សូមកុំបើកបរ ។ 

៤. កុំបើកបរ ហួសល្បឿនកំណត់ ។

៥. ពេលបើកបរ កុំវ៉ា ឬជែងគ្នា ក្នុងស្ថានភាពគ្រោះថ្នាក់ ។

៦. កុំប្រើ ឬនិយាយទូរស័ព្ទដៃ ក្នុងពេលអ្នកកំពុងបើកបរ ។ (អាចប្រើបានក្នុងករណីដោតកាសត្រចៀក)

៧. មុនពេលឆ្លងកាត់ផ្លូវ ត្រូវប្រុងប្រយ័ត្ន និង មើលឆ្វេងស្ដាំឱ្យ ច្បាស់លាស់ថាគ្មានឧបសគ្គ ។

ការពារជីវិតអ្នក ពាក់មួកសុវត្ថិភាពបានត្រឹមត្រូវ គោរពច្បាប់ចរាចរណ៍ ។ 

ដោយឡែកនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខេត្តព្រៃវែង បានបង្ហោះ លើផេកផ្លូវការយ៉ាងដូច្នេះថា : ប៉ុន្មានថ្ងៃខាងមុខ ប្រជាពលរដ្ឋអាចស្នើសុំ សៀវភៅគ្រួសារ-ស្នាក់នៅ អត្តសញ្ញាណប័ណ្ណ និងដាក់ពាក្យបណ្តឹងផ្សេងៗតាមរយៈទូរស័ព្ទកាន់ដៃបាន ។ 

លោកស្នងការបន្តថា : គ្រប់យ៉ាងដើម្បីកាត់បន្ថយការខាតពេល ❤️ ព្រៃវែង Only ។

សូមបញ្ជាក់ថា : លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខេត្តព្រៃវែង បានបង្ហាញលើសមត្ថភាពក្នុងការដឹកនាំប្រកបដោយភាពទទួលខុស និងទទួលត្រូវ ។  អនុវត្តតាមការណែនាំរបស់អគ្គស្នងការនគរបាលជាតិ ពង្រឹងសមត្ថភាព បទពិសោធន៍ ចំណេះដឹង ជំនាញ ដល់មន្ត្រីនគបាលថ្នាក់ដឹកនាំក្រុមឱវាទ ប្រកបដោយប្រសិទ្ធភាព និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ប្រជាពលរដ្ឋតាមមូលដ្ឋាន មន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត បន្ទាប់ពីលោកស្នងការ ធ្វើច្រើនជាងនិយាយ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖