ព័ត៌មានទាន់ហេតុការណ៍៖

សូមស្វាគមន៍មកកាន់កម្ពុជា ភ្ញៀវទេសចរណ៍កូរ៉េជាង៤០០នាក់​ មកដល់កម្ពុជា

ចែករំលែក៖

ខេត្តសៀមរាប ៖ ភ្ញៀវទេសចរកូរ៉េចំនួន៤០៣នាក់ ដែលជាក្រុមទេសចរធំជាងគេដំបូង នៅក្នុងឆ្នាំ២០២៣នេះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងហោះចំនួន២គ្រឿង កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ។

តាមការឱ្យដឹងពីក្រុមហ៊ុនទេសចរណ៍ Tour Fresh ដែលមានដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា ក្រុមអ្នកទេសចរណ៍កូរ៉េ ដែលមកទស្សនានៅខេត្តសៀមរាប នាពេលនេះ មិនមែនក្រុមដំបូង ហើយក៏មិនមែនជាក្រុមចុងក្រោយនោះទេ។

បើតាមគម្រោង សម្រាប់ជំហានដំបូងនេះភ្ញៀវទេសចរណ៍ជនជាតិកូរ៉េអាចមានចំនួនប្រមាណ ១ ២០០នាក់ តែដោយសារការរៀបចំនៅពុំទាន់មានភាពរលូន ទើបធ្វើការរៀបចំជាជំហានៗ ៤០០នាក់។

ក្រុមហ៊ុនដដែល បន្ថែមថា ក្រុមភ្ញៀវទេសចរនេះ មានលក្ខណៈចម្រុះ ដែលជាប្រភេទគ្រួសារ មិត្តភក្តិ ចាស់ ក្មេងជាដើម។ ពួកគេបានលឺពីភាពស្រស់ស្អាតនៃធម្មជាតិ ជាពិសេសប្រាសាទបុរាណ​របស់កម្ពុជា​ជាយូរមកហើយ សម្រាប់ដំណើរទេសចរណ៍នេះ ពួកនឹងមកទស្សនា និងស្នាក់នៅ​ក្នុងខេត្តសៀមរាប រយៈពេល ៤ថ្ងៃ។

ចំពោះការបដិសណ្ឋាកិច្ច ក្រុមហ៊ុន ក៏ដូចជាប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត ក៏បានសហការគ្នា​យ៉ាងល្អ ដើម្បីតាមរយៈការស្វាគមន៍ ​តាមទំនៀមទម្លាប់របស់ខ្មែរយ៉ាងរួសរាយរាក់ទាក់ និងកកក់ក្ដៅ។

តាមរបាយការណ៍របស់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ​សម្រាប់រយៈពេល ៧ថ្ងៃចុងក្រោយ គឺចាប់ពីថ្ងៃទី២៧ ​ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលានេះ ​ចំនួនអ្នកដំណើរមកពីបរទេសចូល​មកកាន់​ខេត្តសៀមរាប ក្នុងមួយថ្ងៃមានជាង ១ ១០០នាក់ ​និងមានជើងហោះហើរមកពីបរទេសជាមធ្យម ១៣ជើង ក្នុងមួយថ្ងៃ។

សូមបញ្ជាក់ថា : ជនជាតិចិនម្នាក់ បានសរសេរក្នុង ប្រព័ន្ឋ Red Book ដែលជាSocial Media ល្បីរបស់ចិនដូចគ្នានឹង FB ដែរ ដោយលើកឡើងថា កម្ពុជាមិនដូចគេផ្សព្វផ្សាយទេ ហើយក៏មិនដូចក្នុងខ្សែរភាពយន្តដែរ !! មុនឈានជើងមក គាត់ពិតជាបារម្ភណាស់ តែមកដល់កម្ពុជាបែរ ជាប្រទេសដែលមានសុវត្ថិភាព ថែមទាំងសរសើរប្រជាជនកម្ពុជារស់រាយរាក់ទាក់។ មានជនជាតិចិនជាច្រើនចូលcomment ថាចង់មកកំសាន្តដែរ ។ ខ្ញុំបានប្រើ Google translate ពីភាសាចិន មកជាភាសាអង់គ្លេសតាមសំណេរដែលគាត់បានសរសេរជាច្រើន។ ខ្ញុំបកប្រែខ្លះៗប៉ុណ្ណោះ ។ គូសបញ្ជាក់ថា Red Book “ សៀវភៅក្រហម” ជាប្រព័ន្ឋSocial Media ផ្លូវការមួយរបស់ប្រទេសចិន ដែលមានប្រជាជនចិនរាប់សិបលាននាក់ប្រើ ។ ខ្ញុំបានប្រើ Red Book ដោយសារតែអ្នកវិនិយោគជាច្រើនដែលជាដៃគូររបស់ខ្ញុំបានណែនាំ ។ ចង់ផ្សាយពីកម្ពុជាទៅប្រជាជនចិន គួរជ្រើសរើសប្រព័ន្ឋផ្សព្វផ្សាយអោយចំទិសដៅ ។ នេះបើយោងតាម ប្រភព: Keo Sopheaktra, Khek khemrath ៕

ដោយ ៖ សហការី


ចែករំលែក៖