ព័ត៌មានទាន់ហេតុការណ៍៖

ការវាយប្រហាររវាងប៉ាឡេស្ទីន+លីបង់​ ជាមួយ​ អុីស្រាអែល​ ទើបតម្លៃពិតនៃ «សន្តិភាព» នៅកម្ពុជា ឱ្យពិភពលោកឃើញក្នុងកម្រិតណា !

ចែករំលែក៖

ភ្នំពេញ ៖ ទាល់តែធ្លាប់ឆ្លងកាត់នៅពេលវេលា​មួយនេះទេីបដឹងថាតម្លៃនៃសន្តិភាពមានតម្លៃប៉ុណ្ណាសម្រាប់ប្រទេសជាតិនីមួយៗ​ គ្មានប្រទេសណាមួយចង់អោយមានសង្រ្គាមនោះទេ​ ដូច្នេះហេីយមេត្តាកុំដៀមដាមពាក្យថា​ អរគុណ​សន្តិភាព​ នេះជាលេីកទី១ហេីយក្នុងឆាកជីវិតហេីយដែលហូបបាយក្រោមសូរសម្លេងគ្រាប់ផ្លោងធ្លាក់​ មិនមែននៅទីលានហ្វឹកហាត់ទេតែនេះគឺនៅទីលានជាក់ស្តែងផ្ទាល់ដោយការវាយប្រហាររវាងប៉ាឡេស្ទីន+លីបង់​ ជាមួយ​ អុីស្រាអែល​ !!!!! ។ នេះជាការបង្ហោះសារ មួយដែលមានអត្ថន័យបំផុត ចំពោះ ទស្សនះកូនខ្មែរ ដែលកំពុងបម្រើផ្នែកយោធា នៃអង្គការសហប្រជាជាតិ (UN) ។ 

រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និស្សិតឈ្មោះ ចាន់ ឧត្តម ដែលបានទទួលមរណះភាពនៅក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងប្រទេសអ៉ីស្រាអែល និងក្រុមហាម៉ាស់ ។ 

សម្តេចធិបតី​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទូរសព្ទជួបផ្ទាល់ជាមួយក្រុមគ្រួសារនៃសពនិស្សិតដែលបាត់បង់ជីវិត​ ដេីម្បីបញ្ជាក់ពីការសោកស្តាយ​ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត​ ព្រមទាំងចូលរួមរំលែកទុក្ខចំពោះការបាត់បង់កូនប្រុស​ ចៅប្រុស​ និងប្អូនប្រុសជាទីស្រលាញ់​ និងជាធនធានមនុស្សបញ្ញវន្តដ៏មានសក្តានុពលរបស់កម្ពុជា​ ដែលបាន និងកំពុងបំពេញបេសកកម្មសិក្សាបង្កេីនសមត្ថភាព​ ដេីម្បីយកមកបម្រេីឧត្តមប្រយោជន៍ជាតិ​ សាសនា​ និងព្រះមហាក្សត្រ​ និងប្រជាជនកម្ពុជា​ ជាទីស្នេហាបំផុតរបស់យេីង។ 

ព្រមជាមួយគ្នានេះ​ សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ក៏សូមបួងសួងដល់វិញ្ញាណក្ខន្ធនិស្សិត​ ចាន់​ ឧត្តម​ បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លៀតឡេីយ។ 

សូមបញ្ជាក់ផងដែរ​ ដេីម្បីជួយរំលែកបន្ទុកមួយចំណែក​ និងសេចក្តីសោកសង្រេងនៃការបាត់បង់និស្សិត​ចំពោះក្រុមគ្រួសារនៃសព​ សម្តេចធិបតី​នាយករដ្ឋមន្ត្រី​ សម្រេចទទួលបន្ទុកលេីការនាំសពមាតុភូមិនិវត្ត​ន៍ ព្រមជាមួយនឹងការចាត់ចែងរៀបចំពិធីបុណ្យសព​ ដោយរ៉ាប់រងការចំណាយទាំងអស់ ។ 

ថ្ងៃនេះ ! និស្សិត ស៊ុំ​ ភិរុណ​ជា​ Leader នៅ Farm kibutz carmia dairy farm តំបន់ Karmia ជាមួយមិត្តភក្តិ២នាក់ មកពីវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម សកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានប្រាប់ថា នៅពេលនេះ ពួកគេកាន់តែបារម្ភមែនទែន ហើយមួយថ្ងៃៗនៅក្នុងត្រង់សេ ដោយសារការបាញ់ប្រហារ និងគ្រាប់ធ្លាក់នៅក្បែរកសិដ្ឋាន!  

សម្រាប់កសិដ្ឋានគោទឹកដោះ មានចំងាយប្រមាណ៤គីឡូម៉ែត្រ ពីតំបន់កាហ្សា! សម្រាប់ស្បៀងអាហារ ក៏មានបញ្ហាប្រឈមផងដែរ! សូមជូនពរប្អូនៗនិស្សិតចៀសផុតពីគ្រោះថ្នាក់ និងសុខសប្បាយ!

និស្សិត​នៅអុីស្រាអែលមាន៖

1 Chhoy sovanroth 0552905654( វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម)

2 Eurn Sopol 0552916017 (ភូមិន្ទកសិកម្មចំការដូង)

3 Soum Phiron 0552910976 (ភូមិន្ទកសិកម្មចំការដូង) ។ 

និស្សិត បញ្ញាវ័ន្តកម្ពុជា បច្ចុប្បន្ន ប្រកបដោយធនធានមនុស្ស ស្រឡាញ់ជាតិ ស្រឡាញ់ខ្មែរនិងខ្មែរ សាមគ្គីគ្នា តាមរយះបំផុសនូវក្តីព្រួយបារម្ភ សុខទុក្ខ របស់និស្សិតដែលកំពុងសិក្សានៅក្រៅប្រទេស ជាង៤០០នាក់ បាននឹងកំពុង រងការវាយប្រហាររវាងប៉ាឡេស្ទីន+លីបង់​ ជាមួយ​ អុីស្រាអែល ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋខ្មែរ បានបន់ស្រន់ អោយនិស្សិតយើងជៀសផុតទុក្ខគ្រោះទាំងឡាន ជោគជ័យ ការក្រេប ជញ្ជក់យកចំណេះដឹង មកបម្រើប្រទេសជាតិ ៕

ដោយ ៖ សិលា


ចែករំលែក៖