ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធ្ងន់​ ចំនួន​២គ្រឿង លួចនាំចូលពីប្រទេសវៀតណាម​ ត្រូវ​មន្ត្រីគយចល័តតំបន់៦​ បង្រ្កាប​បាន

ចែករំលែក៖

ខេត្ត មណ្ឌលគិរី៖ រថយន្តធុនធ្ងន់​ ម៉ាក HYUNDAI ចំនួន​២ គ្រឿង ដែលឈ្មួញលួចនាំចូលពីប្រទេសវៀតណាម ត្រូវ​បានមន្ត្រីគយចល័តតំបន់៦ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​បាន​យកមករក្សាទុក​ ដេីម្បី​អនុវត្ត​នីតិវិធី​បន្ត។ ​

យោងតាម​របាយការណ៍​របស់​កម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​០៩​ ខែតុលា​ ឆ្នាំ​២០២៣នេះ​ថា​ ករណី​ចាប់រថយន្ត HYUNDAI ចំនួន​២ គ្រឿងនេះ​ បានធ្វេី​ឡើង​ស្ថិតនៅក្នុងបរិវេណក្រុមហ៊ុន ប៊ិនហ្វឿក នៅភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមាខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ៨ ខែតុលាម្សិលមិញនេះ​។

ប្រភព​ដដែល​បន្តថា​ រថយន្តធុនធ្ងន់ទាំងពីរគ្រឿងនេះ ជាប្រភេទ រថយន្តបែនដឹកដី ម៉ាក HYUNDAI ក្រោយពីឃាត់បង្ក្រាបរួចកម្លាំងសមត្ថកិច្ច យកទៅរក្សាទុកបណ្ណោះអាសន្ន នៅស្នាក់ការសន្តិសុខ ៧៦១ នៅក្នុងស្រុកកែវសីមា ដើម្បីមន្ត្រីជំនាញផ្ទៀងផ្ទាត់ឯកសារផ្លូវច្បាប់ ពីព្រោះរថយន្តខាងលើនេះ មន្ត្រីជំនាញ កំពុងដាក់ការសង្ស័យថា ពុំមានបង្កាន់ដៃបង់ព័ន្ធនាំចូល៕

ដោយ៖ អរុណរះ


ចែករំលែក៖