ភ្នំពេញ៖ បុរសម្នាក់ឃេីញភ្លេីងក្នុងបន្ទប់ទឹកបេីកឆ្ងល់ក៏ដេីរទៅបេីកទ្វារចូលទៅមេីលស្រាប់តែឃេីញកូនស្រីកំពុងអង្គុយលេីចានបង្គន់បាត់មាត់កទេីបដឹកយកទៅមន្ទីរពេទ្យតែជាអកុសលក្រុមគ្រូពេទ្យបញ្ជាក់ថាជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី០៩ខែតុលាឆ្នាំ២០២៣នៅចំណុច ផ្ទះលេខ៩ផ្លូវបេតុងភូមិ ត្រពាំងថ្លឹង៣សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យភ្នំពេញ។
ជនរងគ្រោះ សព ឈ្មោះ ភារម្យ ស្រីវៃ ភេទស្រីអាយុ១៩ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នស្នាក់នៅកន្លែងកេីតហេតុខាងលើ។
យោងតាមការ បំភ្លឺរបស់ឈ្មោះ នាង ភារម្យ ភេទប្រុសអាយុ៤៦ឆ្នាំត្រូវជាឪពុក បានឱ្យដឹងថានៅមុនពេលកេីតហេតុ គាត់កំពុងតែដេកនៅក្នុងផ្ទះ ពេលនោះគាត់ក៏បានលឺសំឡេង ទឹកហូរ នៅពេលនោះគាត់ក៏បាន ចេញទៅមេីលហេីយក៏បានបិទទឹក ក្រោយពេលដែលបិទទឹករួចហើយគាត់ក៏បាន ឡើងទៅ បន្ទប់ ឡៅតឿ ក៏ឃើញ ភ្លើង បន្ទប់ទឹកបេីក ពេលនោះ គាត់ ឆ្ងល់ ពីព្រោះរាល់ដង មិនដែល បេីកនោះទេ ពេលនោះ គាត់ក៏បានបេីកទ្វារ បន្ទប់ទឹក ក៏បានឃេីញកូនស្រីអង្គុយលេី ចានបង្គន់ ដោយ ផ្អែក ខ្នងទៅ ជញ្ជាំង ដោយ មិននិយាយស្ដី អ្វីទាំងអស់ ពេលនោះ គាត់ក៏បាន ដឹកទៅ មន្ទីរពេទ្យលោកសង្ឃ ពេលដែលទៅដល់ មន្ទីរពេទ្យលោកសង្ឃ ពេទ្យ បានប្រាប់ថា កូនស្រីរបស់ គាត់បាន ស្លាប់បាត់ទៅហើយ គាត់បាន ដឹក មកផ្ទះវិញ ហេីយរាយការណ៍ទៅប្រាប់សមត្ថកិច្ចតែម្ដង ។
តាមការពិនិត្យនិងកោសល្យវិច័យរបស់សមត្ថកិច្ចនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ស្នងការ នគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។
បច្ចុប្បន្នសពត្រូវបាននគរបាលបច្ចេកទេសប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖សុខាសែនជ័យ