ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មាន​បឋម៖​ ស្រ្តីជនជាតិចិនម្នាក់ ត្រូវបានសម្លាប់ និងដាក់សពចូលវ៉ាលី យកទៅកប់នៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្រ្តីជនជាតិចិនម្នាក់ត្រូវឃាតកសម្លាប់ យកសពដាក់ចូលវ៉ាលី រួចយកទៅកប់ក្នុងដី នៅតំបន់សមុទ្ររាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សពស្រ្តីរងគ្រោះត្រូវបានប្រទះឃើញ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។

សពស្រ្តីរងគ្រោះត្រូវបានគេប្រទះឃើញនៅចំណុចក្នុងព្រៃ ផ្លូវចូលព្រែកចាក ស្ថិតនៅក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមសេចក្តីរាយការណ៍ ស្រ្តីរងគ្រោះអាចឃាតកសម្លាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិតនៅសណ្ឋាគារប្លូបេ ក្រុងព្រះសីហនុ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត៕

ដោយ៖ សហការី


ចែករំលែក៖