ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ៖ អ្នកវិភាគបរទេសមួយចំនួន គេសំណាងនៅត្រង់ គេកើតនៅប្រទេសអ្នកមាន ប៉ុន្តែខួរក្បាលគេ មិនពូកែជាងយើងនោះទេ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ៖ អ្នកវិភាគបរទេសមួយចំនួន គេសំណាងនៅត្រង់ គេកើតនៅប្រទេសអ្នកមាន ប៉ុន្តែខួរក្បាលគេ មិនពូកែជាងយើងនោះទេ។

សម្ដេចតេជោ ហ៊ុន សែន ចោទជាសំណួរថា តើមានមនុស្សប៉ុន្មាននាក់នៅលើពិភពលោក ដែលសុខចិត្តលះបង់អំណាច នៅពេលដែលខ្លួនកំពុងមានប្រជាប្រិយភាពខ្ពស់?

សម្ដេចតេជោ៖ ការលះបង់របស់ខ្ញុំ គឺដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារទៅកាន់ក្រុមប្រឆាំងទាំងឡាយឱ្យភ្លឺភ្នែក និងផ្ដាំទៅក្រុមប្រឆាំងត្រូវរៀនសូត្រពីសម្ដេចឱ្យបានច្រើនបន្ថែមទៀត ខណៈកាលពីមុនក្រុមនេះតែងតែនិយាយថាសម្ដេចតេជោ មិនហ៊ានចុះចេញពីតំណែង ប៉ុន្ដែមកដល់ពេលនេះ សម្ដចតេជោ កំពុងធ្វើជាឪពុករបស់នាយករដ្ឋមន្រ្ដីរួចបាត់ទៅហើយ។

សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំអាចរស់នៅយ៉ាងតិច ៣០ ឆ្នាំទៀត ហើយក៏នៅមានឥទ្ធិពលនៅក្នុងសង្គមកម្ពុជា ជាបន្តទៅទៀតដែរ។

សម្ដេចតេជោ ៖ បើអ៊ីស្រាអែល មិនតម្រូវឱ្យយើងចាកចេញពីប្រទេសគេនោះទេ យើងនៅ តែបន្តរស់នៅជាមួយប្រជាជនអ៊ីស្រាអែល យើងមិនរត់ចោលប្រជាជនអ៊ីស្រាអែលនោះទេ។

សម្ដេចតេជោ ហ៊ុន សែន៖ បើអ៊ីស្រាអែល តម្រូវឱ្យយើងជម្លៀសនិស្សិតជាង ៤០០ នាក់ចេញពីអ៊ីស្រាអែល កម្ពុជាមិនខ្លាចនឹងចំណាយថវិកាជួលយន្តហោះពិសេស ដើម្បីទៅដឹកនិស្សិតទាំងនោះ នោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន៖ សង្គ្រាមនៅអ៊ីស្រាអែល អាចរាលដាលទៅដល់លីបង់ ដែលមានក្រុមចលនាហេសប៊ូឡានៅទីនោះ។

សម្ដេចតេជោ អំពាវនាវ ដល់ប្រទេសអ៊ីស្រាអែល និងហាម៉ាស់ ប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ និងប្រកាន់យកនៅការចរចាគ្នា ដើម្បីឈានទៅបញ្ចប់ការឈប់បាញ់។

សម្តេចតេជោ មានប្រសាសន៍បែបនេះ ខណៈអញ្ជើញ ក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ាថត ខ្សែភាពយន្តភាគ រឿង “ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ។ 

សម្ដេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរចំពោះអ្នកដឹកនាំរឿង អ្នកបច្ចេកទេស និងតួសម្ដែងទាំងអស់ ក្នុងការថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» រហូតឈានដល់ការបិទបញ្ចប់ជាផ្លូវការនាថ្ងៃនេះ។

សម្ដេចតេជោ ហ៊ុន សែន រឿងភាគប្រវត្តិសាស្ត្រ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី បើថត គ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងអស់ អាចឈានដល់ជាង ៣០០ ភាគ។

សម្ដេចតេជោ ហ៊ុន សែន ការរីកចម្រើននៅកម្ពុជា បានបង្កឱ្យមានការលំបាកខ្លាំងដល់ដំណើរការថ តរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដើម្បីឱ្យត្រូវតាមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។

សម្ដេចតេជោ ថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានជួយឧបត្ថម្ភដល់ដំ ណើរការថតរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលជាការចំណាយច្រើនបំផុតមិនធ្លាប់ មាននៅក្នុងប្រវត្តិនៃការថតភាពយន្តនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន សោកស្ដាយចំពោះសាក្សីប្រវត្តិសាស្ត្រ ដែលបានទទួលមរណភាពនៅអំឡុងពេលថតខ្សែភាពយន្តប្រវត្តិសាស្ត្រ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលមិនបានមើល ភាពយន្តនេះ នៅក្រោយថតចប់ ក្នុងនោះមានដូចជាឯកឧត្ដម សុខ សារឿន, សម្ដេច ហ៊ុន ណេង, អ្នក គ្រូពេទ្យ តាំង លី និងប្អូនថ្លៃស្រីសម្ដេចតេជោ ជាដើម។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចនឹងមិនអនុញ្ញាតឱ្យថតសាច់រឿងរបស់សម្ដេចផ្សេងទីពីរ ដែលមានការបញ្ចូលដាក់មនោសញ្ចេតនារបស់អ្នកនិពន្ធ នាំឱ្យខុសប្រវត្តិសាស្រ្ដឡើយ។

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារទៅកាន់ក្រុមប្រឆាំងទាំងឡាយឱ្យភ្លឺភ្នែក និងផ្ដាំទៅក្រុមប្រឆាំងត្រូវរៀនសូត្រពីសម្ដេចឱ្យបានច្រើនបន្ថែមទៀត ខណៈកាលពីមុនក្រុមនេះតែងតែនិយាយថាសម្ដេចតេជោ មិនហ៊ានចុះចេញពីតំណែង ប៉ុន្ដែមកដល់ពេលនេះ សម្ដចតេជោ កំពុងធ្វើជាឪពុករបស់នាយករដ្ឋមន្រ្ដីរួចបាត់ទៅហើយ ៕

ដោយ ៖ សហការី


ចែករំលែក៖