ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌច្បារអំពៅប្រារព្ធពិធី អបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ក្រោមប្រធានបទ«ទេសចរណ៍ និងវិនិយោគបៃតង »

ចែករំលែក៖

   ភ្នំពេញ៖ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីរាជការ  កងកម្លាំងទាំង២ប្រភេទ និងយុវជន សសយក ប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ក្រោមប្រធានបទ«ទេសចរណ៍ និងវិនិយោគបៃតង » នៅគល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ។

     នៅក្នុងពិធីនេះលោកអភិបាលខណ្ឌបានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមខ្លឹមសារដើមទាំងស្រុង ។ បន្ទាប់ពីអានចប់លោកអភិបាលខណ្ឌបានណែនាំបន្ថែមដល់មន្ត្រីរាជការទូទាំងខណ្ឌ កម្លាំងយុវជន សសយក កម្មករប្រមូលសម្រាមរបស់ក្រុមហ៊ុនស៉ីនទ្រី ចុះបោសសំអាតតាមដងផ្លូវ  ប្រមូលសម្រាមចេញពីច្រាំងទន្លេបាសាក់ អោយបានស្អាត ដើម្បសណ្តាប់ធ្នាប់ល្អ និងបរិស្ថានអនាម័យស្អាត ៕

ដោយ៖ សណ្តោស


ចែករំលែក៖