ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកមានសព្វាវុធគ្រប់គ្រាន់សម្រាប់អ៊ីស្រាអែល អ៊ុយក្រែន និងលើសពីនេះ

ចែករំលែក៖

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនអាចបំពេញតាមសំណើទាំងអស់របស់អ៊ីស្រាអែលសម្រាប់អាវុធ បរិក្ខារ និងគ្រាប់រំសេវ ខណៈពេលដែលបន្តគាំទ្រអ៊ុយក្រែន។
អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយនៅថ្ងៃទី 9 ខែតុលាថា “យើងអាចបន្តគាំទ្រទាំងអ៊ុយក្រែន និងអ៊ីស្រាអែល និងរក្សាការត្រៀមខ្លួនជាសកល” ។
មន្ត្រីរូបនោះបានបន្ថែមថា “ខណៈពេលដែលយើងកំពុងផ្តល់ និងបន្តផ្តល់ជំនួយយ៉ាងច្រើនដល់អ៊ុយក្រែន យើងក៏អាចឆ្លើយតបទៅនឹងវិបត្តិ និងឧបទ្ទវហេតុផ្សេងៗ គាំទ្រដៃគូផ្សេងទៀត និងរក្សាការត្រៀមខ្លួនខាងយោធាផងដែរ” ។

យោងតាមអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន សហរដ្ឋអាមេរិកអាចបំពេញ “រាល់សំណើដែលធ្វើឡើងដោយដៃគូអ៊ីស្រាអែល”។ មន្ទីរបញ្ចកោណកំពុង “ធ្វើការឱ្យបានលឿនតាមដែលអាចធ្វើទៅបាន” ដើម្បីពន្លឿនការផ្តល់គ្រាប់រំសេវ និងឧបករណ៍ “ដែលត្រូវការចាំបាច់” ក៏ដូចជាទាក់ទងអ្នកម៉ៅការយោធា ដើម្បីឆ្លើយតបទៅនឹងសំណើរបស់អ៊ីស្រាអែល។ ខណៈពេលដែលកំពុងរង់ចាំការដឹកជញ្ជូនជំនួយពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកក៏ “សន្ទនាឥតឈប់ឈរជាមួយអ៊ីស្រាអែលអំពីផែនការសកម្មភាព” ។
មន្ទីរបញ្ចកោណបានបញ្ជូនក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ USS Gerald R. Ford ទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត។ យោងតាមអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន នេះគឺជា “ភស្តុតាងច្បាស់លាស់ដែលថា សហរដ្ឋអាមេរិកធ្វើសកម្មភាពតាមការពិត មិនមែនត្រឹមតែពាក្យសំដីទេ ទាក់ទងនឹងការគាំទ្រអ៊ីស្រាអែល”។
មន្ត្រីរូបនេះក៏បានសង្កត់ធ្ងន់ថា នាវាផ្ទុកយន្តហោះនេះ “ដើរតួនាទីក្នុងការបញ្ជូនសញ្ញារារាំងដល់ប្រទេសអ៊ីរ៉ង់ ក្រុមហេសបូឡារបស់លីបង់ និងកងកម្លាំង ទៀតនៅក្នុងតំបន់ ដែលកំពុងពិចារណាទាញយកផលប្រយោជន៍ពីស្ថានភាពបច្ចុប្បន្ន ដើម្បីឱ្យមានជម្លោះកើនឡើង”៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖