ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ នារីម្នាក់ចុះបឹងដេីម្បីកាត់ត្រកួននិងបេះផ្កាកំផ្លោកយកលក់​ តែមិនប្រយ័ត្នត្រូវទឹកហូរគួចលិចបាត់២ថ្ងៃ​ ទេីបភ្ញាក់ផ្អេីលដល់កម្លាំងជំនាញ៩១១

ចែករំលែក៖

ភ្នំពេញ​ ៖​ នារីម្នាក់បានដេីរទៅចុះបឹងដេីម្បីកាត់ត្រកួននិងបេះកំផ្លោក​ តែមិនប្រយ័ត្នបានរអិលជេីងធ្លាក់ចូលទឹកដែលកំពុងហូរខ្លាំងគួចលិចទៅបាត់តាំងពីរសៀលថ្ងៃចន្ទ​ ទី៩​ ខែតុលា​ ឆ្នាំ២០២៣ ស្ថិតនៅបឹងទំពុន​ ភូមិព្រែកតាគង់១​ សង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រហូតនៅព្រឹកថ្ងៃទី១១​ ខែឆ្នាំដដែល​ទេីបមានការភ្ញាក់ផ្អេីលជាខ្លាំង ។ 

  បេីកតាមប្រភពពីអ្នកជិតខាងដែលស្គាល់នារីរងគ្រោះបានប្រាប់ថា​ ជនរងគ្រោះ​ មានឈ្មោះ​ ឡាយ​ ហៀង​ អាយុ៣២ឆ្នាំ​ មុខរបរ​ ដេីរបេះបន្លែតាមបឹង​យកទៅលក់ចិញ្ចឹមជីវិត​ ស្នាក់នៅក្បែរកន្លែងកេីតហេតុ​ ។ 

    ប្រភពដដែលបានបន្តថា​ នៅថ្ងៃកេីតហេតុ​ នារីរងគ្រោះបានដេីរទៅបឹងបំណងបេះបន្លែយកទៅលក់ដូចសព្វថ្ងៃ​ តែប្រហែលគាត់ដេីរមិនប្រយ័ត្នបានជាន់សសរឈេីដែលចម្លងពីផ្នែកម្ខាងទៅផ្នែកម្ខាងទៀត​ ក៏រអិលធ្លាក់ចូលទឹកដែលកំពុងហូរគួចខ្លាំងបណ្ដាលឱ្យលិចបាត់តែម្ដង​ ។ ពេលនោះក៏មានអ្នកជិតខាងបានព្យាយាមរកមេីលដែរតែមិនឃេីញ​និងបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឱ្យជួយចុះពិនិត្យផងដែរ រហូតដល់ថ្ងៃពុធ​ ខែឆ្នាំដដែល​ ទេីបមានការភ្ញាក់ផ្អេីលដល់កម្លាំងជំនាញរបស់​ ៩១១​ ដាក់កម្លាំងជាច្រេីនចុះមកអន្តរាគមន៍ជួយរុករកសពនារីរងគ្រោះ​ ។ 

    បច្ចុប្បន្ន​នេះ​ កម្លាំងជំនាញរបស់អង្គភាព៩១១​ និងអាជ្ញាធរមូលដ្ឋានកំពុងស្វះស្វែងរកសពនារីរងគ្រោះនៅឡេីយនោះទេ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖