ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១១:៣០នាទី ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវកំលាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជាក់ស្តែងលួច (ម៉ូតូម៉ាក SUZUKI LET) នៅត្រង់ចំណុចក្រុមទី៥ ផ្លូវលេខ៥ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
-ជនរងគ្រោះឈ្មោះ រ៉េះ អាហ្សុី ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ មានទីលំនៅ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជាលទ្ធផលកំលាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ បុត្រ ប៊ុន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួលភូមិ ខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។(ឃាត់ខ្លួន) ។
*សម្ភារៈបាត់បង់ :
-ម៉ូតូ០១គ្រឿង ម៉ាកSUZUKI LET ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១DE ២៤ ៤៨ ។
* វត្ថុតាងដកហូត : គ្មាន ។
លោកវរសេនីយ៍ទោ ផល មេសា អធិការរងខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើជនរងគ្រោះបានជិះម៉ូតូម៉ាកSUZUKI LET ពីផ្ទះមកចំណុចខាងលើដើម្បីទិញឆ្នាំងសាកទូរស័ព្ទពេលមកដល់ចូលទៅទិញតែពុំបានដកសោរម៉ូតូ បន្ទាប់មកស្រាប់តែមានជនសង្ស័យ០២នាក់ដើរមកពីម្ដុំមាត់ទន្លេបានមកធ្វើសកម្មភាពលួចយកម៉ូតូនោះបានសម្រេចរួចគេចខ្លួនបាត់ទៅ។ លុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១២:០០នាទី ជនរងគ្រោះបានឡើងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ក្រោយពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះកម្លាំងជំនាញខណ្ឌប៉ុស្ដិ៍បានបើកការស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ បុត្រ ប៊ុន បាននៅចំណុចបន្ទប់ជួល ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង១៦:០០នាទី យកមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ដើម្បីធ្វើការសាកសួរ និងកសាងនីតិវិធីចាត់ការតាមច្បាប់ ចំណែកឯជនសង្ស័យម្នាក់រត់គេចខ្លួនបាត់កម្លាំងជំនាញខណ្ឌប៉ុស្ដិ៍កំពុងស្រាវជ្រាវបន្តទៀត ៕
ដោយ៖ ជីណា