ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ​ និងលុយជិត​៦ពាន់ដុល្លារ​

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ​ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ប្រព្រឹត្តល្មើសនៅផ្ទះ៣០ (បុរីប៉េងហួត) ផ្លូវលេខ៣ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៩ ខែតុលាថ្មីៗនេះ។

យោងតាមមន្រ្តីអធិការនគរបាលខណ្ឌច្បារអំពៅ​ បានឱ្យដឹង​នៅព្រឹក​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០២៣នេះថា​ ជនសង្ស័យឈ្មោះ ភារុណ ឌីណា ភេទស្រី ជនជាតិ ខ្មែរ មុខរបរ  អ្នកបំរើ ស្នាក់នៅផ្ទះកើតហេតុ។

ដោយ​ឡែក​សម្ភារៈបាត់បង់៖ លុយប្រហែល ៦,០០០ដុល្លារ និងម៉ូតូម៉ាកហុងដាធូដេ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ១IG-៥០១៦។ វត្ថុតាងចាប់យក៖ លុយ ចំនួន១,០៧០ដុល្លារ និងកាបូប ០១។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ដោយ​៖ សហការី​


ចែករំលែក៖