ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីរៀបចំពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូអាស៊ាន

ចែករំលែក៖

ប្រទេសឥណ្ឌូនេស៊ី៖ នៅល្ងាចថ្ងៃអង្គារ៍ ទី១០ ខែតុលា ឆ្នាំ២០២៣ លោកស្រី ទ្រី រីសមហារីនី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីបានរៀបចំពិធីលៀងសាយភោជន៍ទទួលស្វាគមន៍ជូនគណៈប្រតិភូថ្នាក់រដ្ឋមន្ត្រីដែលអញ្ជើញពីបណ្តាប្រទេសអាស៊ានក្នុងឱកាសនៃការចូលរួមវេទិកាអាស៊ានជាន់ខ្ពស់ស្តីពី “អភិវឌ្ឍន៍បរិយាបន្នពិការភាពនិងភាពជាដៃគូ ក្រោយឆ្នាំ២០២៥” នៅសារមន្ទីរ Fort Rotterdam នៃទីក្រុងម៉ាកាសា ប្រទេសឥណ្ឌូនេស៊ី។

តំណាងដ៏ខ្ពង់ខ្ពស់ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា និងលោក សួង ម៉េងឡុង រដ្ឋលេខាធិការ និងប្រតិភូកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីនេះដោយទទួលបានការស្វាគន៍យ៉ាងកក់ពី លោកស្រី ទ្រី រីសមហារីនី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី។

ក្នុងពិធីនេះ ក៏មានការរៀបចំសម្តែងសិល្បៈប្រពៃណីដែលសម្តែងដោយសិល្បៈករ សិល្បៈការីមានពិការភាពរបស់សាធារណៈរដ្ឋឥណ្ឌូនេស៊ីជាច្រើនរយនាក់។

លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្នុងនាមដ៏ខ្ពង់ខ្ពស់របស់លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជូនវត្ថុអនុស្សាវរីយ៍រូបប្រាសាទអង្គរវត្តធ្វើដោយដៃជូនទៅលោកជំទាវ ទ្រី រីសមហារីនី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី៕

ដោយ ៖ សហការី


ចែករំលែក៖