ព័ត៌មានទាន់ហេតុការណ៍៖

ភឹម ស្រីណូ បានការសរសើរ និងលើកទឹកចិត្តច្រើនក្នុង ដំណើរទៅដណ្តើមមកុដពី Miss Grand International 2023

ចែករំលែក៖

  ភ្នំពេញ៖ កម្មវិធីប្រគួតសម្រស់ Miss Grand International បាននិងកំពុងក្លាយជាកម្មវិធីនាំមុខគេមួយក្នុងវិស័យប្រគួតសម្រស់អន្តរជាតិ ក្នុងនោះកម្ពុជា បានបញ្ចូលបេក្ខភាពជាបន្តបន្ទាប់ទៅចូលរួមប្រគួតនិងទទួលបានការគាំទ្រច្រើនពីឆាកជាតិ និងអន្តរជាតិ។ ឆ្នាំ ២០២៣នេះ កម្ពុជាបានបញ្ចូនបេក្ខភាពតំណាងរបស់ខ្លួនគឺកញ្ញា ភឹម ស្រីណូ ហើយពេលនេះនាងកក៏កំពុងតែទទួលបានការលើកទឹកចិត្តច្រើនពីទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសផងដែរ។ 

សន្ទុះនៃការគាំទ្រលើភឹម ស្រណូ  Miss Grand Cambodia 2023 ហាក់មានសន្ទុះកើនឡើងខ្លាំងក្រោយពីនាងបានបញ្ចេញសមត្ថភាព ទេពកោសល្យ រូបសម្រស់ប្រកបដោយភាពាទាក់ទាញ នៅក្នុងអំឡុងពេលនៃការចូលកងប្រគួតMiss Grand International ក្នុងប្រទេសវៀតណាម។ នៅមិនទាន់ឡើងឆាកបង្ហាញពីចំណុងខ្លាំងរបស់ខ្លួនមែនប៉ុន្តែតាមរយៈការបង្ហាញសមត្ថភាពក្នុងការដើរបង្ហាញម៉ូត និងសកម្មភាពនានាមុននេះធ្វើឲ្យទស្សនិកជនជាច្រើនពេញចិត្តដោយការភ្ញាក់ផ្អើល និងផ្ញើសារលើកទឹកចិត្តទៅកាន់នាងគ្រប់សូម្បីតែប្រធានសមាគមន៍សិល្បករខ្មែរ លោកជំទាវ ចន ច័ន្ទលក្ខិណា ក៏សរសើរលើកទឹកចិត្ត និងស្នើឲ្យពលរដ្ឋកម្ពុជា គាំទ្រនាងក្នុងនាមនាងតំណាងឲ្យខ្មែរគ្រប់រូបនៅលើឆាកអន្តរជាតិមួយនេះ។ អ្វីដែលជាការកត់សម្គាល់នាងក៏ត្រូវបានស្ថិតក្នុងក្រសែភ្នែកតាមដានច្រើនពីសំណាក់ក្រុមអ្នកជំនាញ និងតាមដានវិស័យកញ្ញាឯកនៅជុំវិញពិភពលោកផងដែរ។ ក្នុងនោះអ្នកជំនាញនៅលើបណ្តាញសង្គមនានាបានលើកយកនាងមកធ្វើជាប្រធានបទក្នុងការវែកញែក ដែលពួកគាត់បានបង្ហាញពីភាពភ្ញាក់ផ្អើល ការតាំងចិត្ត និងការផ្លាស់ប្តូរបត់បែនរបស់នាងដែលធ្វើបានយ៉ាងល្អ ។ អ្វីដែលជាការចាប់អារមមណ៍នាងស្ថិតក្នុងចំណោមបេក្ខភាពដែលត្រូវបានគេចាប់អារម្មណ៍ថា មានសកម្មភាពលេចធ្លោរបង្កើតភាពរីករាយសម្រាប់បេក្ខភាពចូលរួម ហើយជាញឹកញាប់រូបថតរបស់នាងត្រូវបានជ្រើសរើសយកទៅបង្ហោះផ្សព្វផ្សាយច្រើននៅលើហ្វេសប៊ុកផ្លូវការ Miss Grand International ផងដែរ។ មុននេះនឹងបានបង្ហើបដែរថាមិនទាន់ដល់វគ្គឡើងប្រគួតផងនាងក៏នឹងមានអ្វីដែលថ្មីសម្រាប់អ្នកគាំទ្រ ពិសេសលើឈុតសម្លៀកបំពាក់ដែលមានភាពលេចធ្លោរដើម្បីចូលរួមកម្មវិធីជប់លាងនានាដែលកម្មវិធីរៀបចំមុនពេលការប្រគួតផ្លូវការបានមកដល់។ នាងក៏ត្រូវបានគេរំពឹងថានឹងអាចក្លាយជាបេក្ខភាពលេចធ្លោរក្នុងកម្មវិធីប្រគួតសម្រស់ទ្រង់ទ្រាយធំសម្បើមមួយនេះ ក៏នឹងអាចលើកមុខមាត់ស្ត្រីខ្មែរ ដោយការនាំយកនូវសមត្ថភាព រូបសម្រស់ និងសិល្បៈវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិផងដែរ។ រួមគ្នាគាំទ្រភឹម ស្រីណូ Miss Grand Cambodia 2023 ក្នុងដំណើរទៅដណ្តើមមកុដពីកម្មវិធីប្រគួតសម្រស់អន្តរជាតិ Miss Grand International 2023៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖