ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់​ ដែលគេអះអាងថា ប្តីរបស់ស្រីអូនសម្រស់ធម្មជាតិសម្លាប់ខ្លួន អាចជំងឺបាត់ទឹកចិត្ត ! ធ្វើអត្តឃាតខ្លួនឯង យកខ្សែអង្រឹងចង-ក ខ្លួនឯងពិតប្រាកដមែន !

ចែករំលែក៖

ភ្នំពេញ៖ បើតាមអ្នកនាង គឺម លីហ្សា អ្នកសិល្បៈមួយរូបបានថ្លែងបង្ហោះនៅរសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ​២០២៣នេះថា៖​ ស្វាមីរបស់ថៅស្រីម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ លោកស្រី សុន្ទរី ហៅស្រីអូន បានសម្លាប់ខ្លួន តែយ៉ាងណាមិញជុំវិញមូលហេតុនៃការសម្រេចចិត្តបញ្ចប់ជីវិតនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ 

អ្នកនាង​ គឹម​ លីហ្សា​ បានគូសបញ្ជាក់ថា រឿងនេះគឺជាការពិតដែលស្វាមីរបស់អ្នកនាងស្រីអូនបានសម្លាប់ខ្លួន។ តែអ្នកនាង ក៏មិនទាន់បានដឹងពីមូលហេតុនោះទេ ខណៈតារាកំប្លែងជួរមុខ នាយ ពែក មី ក៏បានបង្ហោះសារចូលរួមមរណទុក្ខនេះផងដែរ។

សូមបញ្ជាក់ថាឧកញ៉ា ឈាង រ័ត្ន ស្វាមីអ្នកស្រី នួន សុន្ទរី ដែលគេស្គាល់ជាទូទៅថា ស្រី អូន សម្រស់ធម្មជាតិនោះ បាន ទទួលមរណភាពហើយនៅល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ។

ប្រភពព័ត៌មានពីអ្នកជិតស្និទ្ធនឹង ឧកញ៉ា ឈាង រ័ត្ន បានបញ្ជាក់ថា ឧកញ៉ា ឈាង រ័ត្ន ពិតជា ទទួលមរណភាពមែន។ ប៉ុន្តែពាក់ព័ន្ធ មូលហេតុ ដែលនាំឱ្យមរណភាពនេះ មិនទាន់ត្រូវបានទម្លាយនៅឡើយទេ។

សូមបញ្ជាក់ថា ឧកញ៉ា ឈាង រ័ត្ន និង អ្នកស្រី នួន សុន្ទរី បានលរៀបអាពាហ៍ពិពាហ៍នឹងគ្នា កាលពីឆ្នាំ២០១៧ និង មានកូនស្រីម្នាក់ជាចំណងដៃ។

(តាមការពិនិត្យរបស់នគរបាលកោសលវិច្ច័យបច្ចេកទេសបានសន្និដ្ឋានថាជនរងគ្រោះខាងលើពិតជាធ្វើអត្តឃាតខ្លួនឯង  យកខ្សែអង្រឹងចងកខ្លួនឯងពិតប្រាកដមែន)។

សមត្ថកិច្ចសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅបានបញ្ជាក់ថា  ស្វាមីរបស់ ស្រីអូនសម្រស់ធម្មជាតិ លោកឧកញ៉ា ឈាង រ័ត្ន បានបញ្ចប់ជីវិតខ្លួនឯង ដោយការចងក នៅវេលាម៉ោង២៖ ៥០រសៀល នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ​ ក្នុងគេហដ្ឋានរបស់លោក ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពិតប្រាកដមែន។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ស្តីពី: ករណីអត្តឃាត(ចងកសម្លាប់ខ្លួនឯង) នៅវេលាម៉ោង១៤:៥០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចលេខ១៤២ ផ្លូវR12 គម្រោងរ៉ូសវីល បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា : ជនរងគ្រោះឈ្មោះ ឈាង រ័ត្ន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអគ្គនាយកក្រុមហ៊ុន ។

បើតាមរឿងហេតុ: តាមការបំភ្លឺរបស់ឈ្មោះម៉ៅ សុីវន ត្រូវជាប្អូនថ្លៃជនរងគ្រោះ មុនពេលកើតហេតុនៅវេលាម៉ោង០៨:១០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ រូបខ្ញុំនិងគ្រួសារបានទៅធ្វើបុណ្យនៅខេត្តព្រៃវែងចំណែកបងថ្លៃរបស់ខ្ញុំឈ្មោះ ឈាង រ័ត្ន បានប្រាប់រូបខ្ញុំថាគាត់មិនបានទៅទេព្រោះគាត់ជាប់រវល់ទៅខេត្តកំពង់ចាមដើម្បីមើលគ្រូចិនសែ។ ពេលខ្ញុំបាទធ្វើដំណើរចេញពីផ្ទះដល់មុខវត្តក្តីតាកុយក៏ភ្លេចសោរផ្ទះហើយបកមកយកសោរវិញពេលមកដល់ផ្ទះម្តាយខ្ញុំបានឃើញសោរផ្ទះនៅក្នុងរថយន្តរួចក៏ធ្វើដំណើរចេញទៅរាងខ្លួន។ លុះរហូតដល់ម៉ោង១៤:៥០នាទី ថ្ងៃ ខែ ឆ្នាំដដែលរូបខ្ញុំបានត្រឡប់មកផ្ទះវិញក៏ឃើញរថយន្តបងថ្លៃរបស់ខ្ញុំចតនៅខាងមុខផ្ទះពេលនោះរូបខ្ញុំបានចាក់សោរចូលក្នុងផ្ទះរួចក៏ដើរទៅក្រោយផ្ទះក៏ប្រទះឃើញបងថ្លៃរបស់ខ្ញុំចងកនិង ខ្សែអង្រឹងជាប់និងជណ្ដើរទ្វារក្រោយផ្ទះរួចរូបខ្ញុំក៏បាន រាយការណ៍ទៅសមត្ថកិច្ចតែម្តង។

– មូលហេតុ:( កន្លងមកសពជនរងគ្រោះធ្លាប់មានវិបត្តិផ្លូវចិត្តលែងលះគ្រួសារថ្មីៗមិនទាន់ដាច់ស្រាច់) ។

– តាមការពិនិត្យរបស់នគរបាលកោសលវិច្ច័យបច្ចេកទេសបានសន្និដ្ឋានថាជនរងគ្រោះខាងលើពិតជាធ្វើអត្តឃាតខ្លួនឯង ( យកខ្សែអង្រឹងចងកខ្លួនឯងពិតប្រាកដមែន។

+បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកើតហេតុខាងលើ ៕

ដោយ ៖ សហការី


ចែករំលែក៖