ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ឯកឧត្តម ជា សុផារ៉ា, ឯកឧត្តម ប៊ិន ឈិន, ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម កែ គឹមយ៉ាន ជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី  ព្រះមហាក្សត្រ នៃព្រះរាជាអាណាចក្រកម្ពុជា ចេញ ព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង : 

១- ឯកឧត្តម កែ គឹមយ៉ាន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី ។

២- ឯកឧត្តម ប្រាក់ សុខុន ជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី ។

៣- ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាមានឋានៈស្មើ ឧបនាយករដ្ឋមន្រី្ត ។

៤- ឯកឧត្តម ជា សុផារ៉ា ជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្រី្ត ៕

ដោយ ៖ សិលា


ចែករំលែក៖